Banner KNP Detail Top

ជនសង្ស័យម្នាក់ បានធ្វេីសកម្មភាពលួចរថយន្តមួយគ្រឿង ភូមិព្រៃព្រីងជេីង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

ជនសង្ស័យម្នាក់ បានធ្វេីសកម្មភាពលួចរថយន្តមួយគ្រឿង ភូមិព្រៃព្រីងជេីង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

ភ្នំពេញ៖ កាលពី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ហេីយព្យាយាមបេីកគេចខ្លួនតែត្រូវបានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងសមត្ថកិច្ចខេត្តកំពង់ស្ពឺឃាត់បានកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅភូមិពុទ្រា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ជនសង្ស័យឈ្មោះឯម ហុងគ្រី ភេទប្រុសអាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅសង្កាត់ព្រែកកំពិស។ ចំណែកជនរងគ្រោះឈ្មោះងិន ដាលីន ភេទស្រីអាយុ៣៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិព្រៃព្រីងជេីង១ សង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យ។
រថយន្តដែលជនសង្ស័យលួចនៅម៉ាកmorning ពណ៌ត្រួយចេក ពាក់ស្លាកលេខភ្នំពេញ2AW 0385 ។
មុនពេលកេីតហេតុជនរងគ្រោះបានទុករថយន្តដូចសព្វមួយដងនៅមុខផ្ទះលុះព្រឹកឡេីងក៏បាត់មិនឃេីញទេីបរត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍។ ជនរងគ្រោះបានបន្តថាដោយសារតែរថយន្តរបស់គាត់មានភ្ជាប់ប្រព័ន្ធGPS ទេីបកម្លាំងសមត្ថកិច្ចធ្វេីការស្រាវជ្រាវឃេីញលោតនៅគោលដៅក្នុងទឹកដីខេត្តកំពង់ស្ពឺទេីបទាក់ទងទៅកម្លាំងសមត្ថកិច្ចខេត្តដេីម្បីឱ្យស្ទាក់។
ក្រោយពីតាមរកឃេីញរថយន្តជនរងគ្រោះដែលជនសង្ស័យកំពុងបេីកពេលនោះកម្លាំងសមត្ថកិច្ចព្យាយាមស្ទាក់ឱ្យឈប់តែជនសង្ស័យនៅតែបន្តព្យាយាមបេីកគេចខ្លួនរហូតទៅដល់ចំណុចភូមិពុទ្រា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ទេីបកម្លាំងសមត្ថកិច្ចនិងប្រជាការពារនាំគ្នាយកគោយន្តបិទផ្លូវទេីបឃាត់បានតែម្តង។ ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមច្បាប់ ចំណែករថយន្តរងចាំជនរងគ្រោះយកឯកសារមកទទួលយកទៅវិញ៕

អត្ថបទដែលជាប់ទាក់ទង