បង្ក្រាបបទល្មើសនេសាទ ឃាត់ខ្លួនមនុស្ស៣នាក់ នៅស្រុកឆ្លូង ខេត្តក្រចេះ
បង្ក្រាបបទល្មើសនេសាទ ឃាត់ខ្លួនមនុស្ស៣នាក់ នៅស្រុកឆ្លូង ខេត្តក្រចេះ
(ក្រចេះ)៖ នៅល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ កម្លាំងរដ្ឋបាលជលផលមេគង្គ និងកម្លាំងផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តក្រចេះ បានចុះបង្ក្រាបបទល្មើសនេសាទ នៅតាមដងព្រែកឆ្លូង ស្ថិតក្នុងភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់។
ប្រតិបត្តិការបង្រ្គាបទល្មើសនេសាទ កម្លាំងចម្រុះបានដកហូតឧបករណ៍នេសាទ ឆក់ចំនួន១៣គ្រឿង អាគុយ12 v40A ចំនួន១៣គ្រឿង, កន្រ្តងដងត្រី ចំនួន៣គ្រឿង, ទ្រុងដាក់ត្រី ចំនួន៦គ្រឿង និងកន្រ្ទកដាក់ត្រី ចំនួន៥គ្រឿង។
ជនសង្ស័យទាំង៣នាក់ដែលត្រូវបានឃាត់ខ្លួន ទី១៖ឈ្មោះ ជៃ ឡី អាយុ៤២ឆ្នាំ រស់នៅភូមិស្រែសាមចាស់ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ, ទី២៖ឈ្មោះ យ៉េង ផល្លា អាយុ២៨ឆ្នាំ និងទី៣៖ឈ្មោះ បឿន ណាត់ អាយុ២៨ឆ្នាំ អ្នកទាំងពីររស់នៅ ភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។
ក្រុមអ្នកឆក់ទាំងហ្វូង ប៉ុន្តែនៅពេលកម្លាំងសមត្ថកិច្ចចុះទៅដល់ពួកគេបោះឧបករណ៍ឆក់ចោលរត់យករួចខ្លួនតែម្ដង ហើយកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យបានតែចំនួន៣នាក់ប៉ុណ្ណោះ។ ជនសង្ស័យទាំង៣នាក់ និងវត្ថុតាងត្រូវនាំយកមកខណ្ឌរដ្ឋបាលជលផលក្រចេះ ដើម្បីចាត់ការតាមនីតិវិធី៕