បង្ក្រាបទីតាំងមួយកន្លែងធ្វើអាជីវកម្ម បោះដុំ និងចែកចាយនូវប្រភេទបារីអេឡិចត្រូនិក នៅសៀមរាប
បង្ក្រាបទីតាំងមួយកន្លែងធ្វើអាជីវកម្ម បោះដុំ និងចែកចាយនូវប្រភេទបារីអេឡិចត្រូនិក នៅសៀមរាប
ខេត្តសៀមរាប៖ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នេះ ប្រតិបត្តិការនេះ សម្របសម្រួលដោយលោក យិន មុនីរិទ្ធ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ចុះអនុវត្តវិធានការរដ្ឋបាលបង្ក្រាបទីតាំងមួយកន្លែងធ្វើអាជីវកម្ម បោះដុំ និងចែកចាយនូវប្រភេទបារីអេឡិចត្រូនិក ( ECigarette) និងអេចឈ៍ ធី ភី ដែលតែងហៅថា (Hybrid ) ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ បន្ទាប់ពីចុះដល់ទីតាំងនេះ កម្លាំងនគរបាលជំនាញ យើងបានធ្វើការដកហូតវត្ថុតាងជាក់ស្តែងមួយចំនួន រួមមាន៖ កេសធំ ចំនួន ១៨កេស និងកេសតូច ចំនួន ៤៧ កេសផងដែរ។
ក្រោយពីចុះដកហូតវត្ថុតាងរួចមក កម្លាំងជំនាញយើង បានធ្វើកិច្ចសន្យា លើកទី១ ចំពោះម្ចាស់ទីតាំង និងម្ចាស់អាជីវកម្ម ដើម្បីឱ្យបញ្ឈប់ធ្វើសកម្មភាព នាំចូល និងលក់ចែកចាយចាប់ពីពេលនេះតទៅទៀត។ កម្លាំងនគរបាលជំនាញ បានឱ្យម្ចាស់យើងធ្វើកិច្ចសន្យា លើកទី១ រឹបអូសយកមករក្សាទុកនៅស្នងការដ្ឋាន រង់ចាំដុតកំទេចចោល៕