Banner KNP Detail Top

បណ្ឌិត ហ៊ុន ម៉ាណែត អបអរសាទរកុមារា វិន សុវណ្ណបញ្ញារាជ ដែលទទួលបានមេដាយមាស ព្រមជាមួយរង្វាន់ពិសេសនៅសហរដ្ឋអាមេរិក

បណ្ឌិត ហ៊ុន ម៉ាណែត អបអរសាទរកុមារា វិន សុវណ្ណបញ្ញារាជ ដែលទទួលបានមេដាយមាស ព្រមជាមួយរង្វាន់ពិសេសនៅសហរដ្ឋអាមេរិក

(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអបអរសាទរដល់កុមារា វិន សុវណ្ណបញ្ញារាជ ដែលទទួលបានមេដាយមាស ព្រមជាមួយរង្វាន់ពិសេសនៅសហរដ្ឋអាមេរិកផ្នែក Natural Science នៅ Rice University ទីក្រុង Houston រដ្ឋ Texas ។
លេីកឡេីងនៅក្នុងបណ្តាញសង្គម Facebook ផ្លូវការរបស់លោក ដែលបណ្តាញព័ត៌មាន ទទួលបាន លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ដូចនេះថា «អបអរសាទរកុមារា វិន សុវណ្ណបញ្ញារាជ ដែលទទួលបានមេដាយមាស ព្រមជាមួយរង្វាន់ពិសេសនៅសហរដ្ឋអាមេរិក ផ្នែក Natural Science នៅ Rice University ទីក្រុង Houston រដ្ឋ Texas»។
សូមបញ្ជាក់ដែរថា កុមារា វិន សុវណ្ណបញ្ញារាជ គឺជាកូនប្រុសរបស់លោកបណ្ឌិត វិន ភក្តី អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង