Banner KNP Detail Top

បញ្ជូន ជនសង្ស័យប្រុសស្រី ចំនួន ១២ នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ទៅសាលាដំបូងខេត្ត

បញ្ជូន ជនសង្ស័យប្រុសស្រី ចំនួន ១២ នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ទៅសាលាដំបូងខេត្ត


ស្ទឹងត្រែងៈ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ មន្ត្រីផ្នែកជំនាញ នៃកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង បានបញ្ជូន ជនសង្ស័យប្រុសស្រី ចំនួន ១២ នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ទៅសាលាដំបូងខេត្ត ។

ជនសង្ស័យ នេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅចំណុចកងចក្រ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ដឹកនាំដោយលោកវរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការស្តីទី និងមានការដឹកនាំសម្របសម្រួលនីតិវិធី ដោយលោក នៅ យូណារិទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។ នៅក្នុងប្រតិបត្តិការនោះ មន្ត្រីអាវុធហត្ថ បានឃាត់រថយន្តចំនួន ២ គ្រឿង។ក្នុងនោះ រថយន្តម៉ាក TUNDRA ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AC-1971 និងមួយគ្រឿងទៀត ម៉ាក Toyota PRIUS ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 2B-5996 ។
ក្រោយឃាត់រថយន្តមុខសញ្ញាខាងលើ កម្លាំងកងរាជអាវុធ បាននាំយកទៅអង្គភាព ដើម្បីឆែកឆេរ និងចាប់យកវត្ថុតាងជាក់ស្តែង នៅក្នុងរថយន្ត TUNDRA រកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ice) ចំនួន ៣ កញ្ចប់តូច មានទម្ងន់ ០,៤៣៧ ក្រាម និងម្សៅថ្នាំញៀន ប្រភេទខេតាមីន ចំនួន ១ កញ្ចប់តូចទម្ងន់ ០,០៨៧ ក្រាម ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងអាវុធខ្លី ១ដើមម៉ាក Lock បង់១, គ្រាប់១៥គ្រាប់ ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១២ នាក់ ក្នុងនោះស្រី ៦នាក់។
ជនសង្ស័យទាំង ១២នាក់ នេះ មន្ត្រីជំនាញបានធ្វើតេស្តរកឃើញ វិជ្ជមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន។ ក្រោយពីសាកសួរបញ្ចប់នីតិវិធី ក្នុងការស្រាវជ្រាវ កម្លាំងកងរាជអាវុធហត្ថខេត្ត បានបញ្ជូនជនសង្ស័យប្រុសស្រីទាំង ១២ នាក់ ទៅអយ្យការអមសាលាដំបូង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង