Banner KNP Detail Top

យុវជនម្នាក់បានស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យនិងពីរនាក់ទៀត បានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូលឿនគេចពីក្រុមក្មេងស្ទាវ ជ្រុលទៅបុករថយន្តកុងតឺន័រចតស្ងៀម

យុវជនម្នាក់បានស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យនិងពីរនាក់ទៀត បានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូលឿនគេចពីក្រុមក្មេងស្ទាវ ជ្រុលទៅបុករថយន្តកុងតឺន័រចតស្ងៀម

ភ្នំពេញ៖ កាលពី ថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២៣ យុវជនម្នាក់បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យនិងពីរនាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូលឿនគេចពីក្រុមក្មេងស្ទាវជ្រុលទៅបុករថយន្តកុងតឺន័រចតស្ងៀម នៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
នៅមុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿងបានចតស្ងៀមនៅលើដងផ្លូវ៣០ម៉ែត្រក្នុងទិសដៅពីជេីងទៅត្បូង លុះក្រោយមកស្រាប់តែមានយុវជនបីនាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន បានរេចង្កូតទៅបុក ពីក្រោយរថយន្តនោះយ៉ាងពេញទំហឹងបណ្ដាលឱ្យរងរបួសធ្ងន់ ហើយបន្តិចក្រោយមកក៏ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យ តែជាអកុសលជនរងគ្រោះម្នាក់ក្នុងចំណោម២នាក់នោះបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកម្លាំងជំនាញមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង