Banner KNP Detail Top

បុរសជាកូនប្រសាបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីត្រូវឪពុកក្មេកកាប់ចំនួន២ពូថៅ ចំក្បាល ដោយសារតែភ្លើងប្រចណ្ឌ ប្រពន្ធជាមួយកូនប្រសា

បុរសជាកូនប្រសាបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីត្រូវឪពុកក្មេកកាប់ចំនួន២ពូថៅ ចំក្បាល ដោយសារតែភ្លើងប្រចណ្ឌ ប្រពន្ធជាមួយកូនប្រសា

ខេត្តឧត្តរមានជ័យ ៖ រឿងរ៉ាវភ្ញាក់ផ្អើលបានកើតឡើង ដោយសារតែឪពុកក្មេកប្រចណ្ឌប្រពន្ធជាមួយកូនប្រសារហូតកាប់ក្បាលនឹងពូចៅនេះ បានកើតឡើងកាលពី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ ស្ថិតនៅភូមិអូររំដួល ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ។
បុរសជាឪពុកក្មេក មានឈ្មោះ ឌីម ភាក់ អាយុ៥៣ឆ្នាំ ចំណែកកូនប្រសាប្រុសរងគ្រោះវិញ មានឈ្មោះ សាន ភារ៉ូត អាយុ៣២ឆ្នាំ។ ទាំងឪពុកក្មេក និងកូនប្រសា រស់នៅក្នុងភូមិ-ឃុំនេះ ជាមួយគ្នា។ ភ្លាមៗក្រោយពេលកើតហេតុ បុរសជាកូនប្រសាក៏ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែងផងដែរ តែជាអកុសល ៣ថ្ងៃក្រោយមកកូនប្រសារូបនេះក៏បានស្លាប់បាត់បង់ជីវិតតែម្តង។
ក្រោយពីមានអំពើហិង្សានេះ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងនគរបាលប៉ុស្គិ៍ក៏បានទៅឃាត់ខ្លួនជនដៃដល់ជាឪពុកក្មេក រួចនាំខ្លួនមកប៉ុស្តិ៍ដើម្បីសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច បុរសជាឪពុកក្មេករូបនេះ បានសារភាពថា ដោយសារតែខ្លួនមានចិត្តប្រចណ្ឌប្រពន្ធជាមួយនឹងកូនប្រសា ទើបក្លាយជាកំហឹងបែបនេះ។
ទាក់ទិនទៅនឹងព័ត៌មាននេះ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ លោកគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង បានឲ្យដឹងថា ជនរងគ្រោះជាកូនប្រសាដែលឪពុកក្មេកកាប់ចំក្បាលរបួសយ៉ាងធ្ងន់នោះ ដោយសារគ្រូពេទ្យឃើញស្ថានភាពធ្ងន់ពេក ក៏បញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបទៀត តែជាអកុសលជនរងគ្រោះបានស្លា.ប់នៅពាក់កណ្តាលផ្លូវទៅហើយ។
សពជនរងគ្រោះដែលជាកូនប្រសា ត្រូវបានដឹកយកទៅប្រគល់ឲ្យប្រពន្ធកូន និងសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង