សេចក្តីជូនដំណឹង ! លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់វិធានការ ឱ្យផែនការងារធនធានមនុស្សស្រាវជ្រាវលេីករណីនេះបន្ទាន់
សេចក្តីជូនដំណឹង ! លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់វិធានការ ឱ្យផែនការងារធនធានមនុស្សស្រាវជ្រាវលេីករណីនេះបន្ទាន់
សេចក្តីជូនដំណឹង៖
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមគោរពជម្រាបជូនសាធារណជនបានជ្រាបថានៅថ្ងៃទី០៦ខែ មីនាឆ្នាំ២០២៥នេះ បន្ទាប់ពីឃេីញរូបភាព ឃ្លីបវីដេអូដែលបណ្តាញសង្គមផ្សព្វផ្សាយពីភាពមិនសមរម្យដែលមានរូបលោកវរសេនីយ៍ឯក សន និលអធិការនៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល។
លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់វិធានការឱ្យផែនការងារធនធានមនុស្សធ្វេីការស្រាវជ្រាវលេីករណីនេះបន្ទាន់។
ក្នុងករណីដែលរកឃេីញនូវកំហុសឆ្គងដែលបង្កឡេីងដោយលោកអធិការនិងមន្រ្តីផ្សេងទៀតនោះ ថ្នាក់ដឹកនាំស្នងការនឹងមានវិធានការខាងវិន័យនគរបាលជាតិស្របតាមកម្រិតនៃអំពេីនោះ។
ដូចបានជម្រាបជូនខាងលេីសូមសាធារណជនមេត្តាជ្រាបជាដំណឹង៕