Banner KNP Detail Top

ឃាត់ខ្លួនមុខសញ្ញាក្មេងទំនើង២នាក់ និងវត្ថុតាងម៉ូតូនិងកាំបិត នៅតាកែវ

ឃាត់ខ្លួនមុខសញ្ញាក្មេងទំនើង២នាក់ និងវត្ថុតាងម៉ូតូនិងកាំបិត នៅតាកែវ


ខេត្តតាកែវ ៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឃាត់ខ្លួនមុខសញ្ញាក្មេងទំនើង២នាក់ នៅវេលាម៉ោង ២៤.០០នាទី ថ្ងៃចន្ទ ៨រោចខែមាឃឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី ១៣ខែកុម្ភៈឆ្នាំ ២០២៣ នៅចំណុចភូមិស្រុកចេក ឃុំអង្គតាសោម ស្រុកត្រាំកក់(ចំណុចចន្លោះគីឡូម៉ែត្រលេខ៧៩-៨០) ជិះម៉ូតូមួយគ្រឿងធុនC125 ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1.A T1350។
ជនសង្ស័យទាំង០២នាក់រួមមាន ៖ ទី១-ឈ្មោះ ញឹម រដ្ឋា ភេទប្រុសអាយុ ២៥ឆ្នាំ ទីលំនៅភូមិត្រពាំងស្នោ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ និងទី២-ឈ្មោះ ម៉េង ផល្លី ភេទប្រុស អាយុ ២០ឆ្នាំ ទីលំនៅភូមិដំណាក់ត្រយឹង ឃុំតាកែន ស្រុកឈូក ខេត្តកំពត ក្រោយឆែកឆេរបានឃើញអាវុធ(កាំបិតបាំងតោពណ៌ស តដងឈើប្រវែង ៥០ សង់ទីម៉ែត្រចំនួន០១)។
ក្នុងប្រតិបត្តិការនេះ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការ និងដឹកនាំសម្របសម្រួលនីតិវិធីដោយឯកឧត្តមព្រះរាជអាជ្ញាអមសាលដំបូងខេត្តតាកែវ ទេីបកម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ និងវត្ថុតាងម៉ូតូនិងកាំបិត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង