លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីឆ្លងឧបដ្ឋានសាលា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តភ្នំសុពណ៌កាទ្បី ស្ថិតក្នុងភូមិចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ
លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីឆ្លងឧបដ្ឋានសាលា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តភ្នំសុពណ៌កាទ្បី ស្ថិតក្នុងភូមិចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ
ភ្នំពេញៈ “នេះជាការបញ្ជាក់របស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីឆ្លងឧបដ្ឋានសាលា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តភ្នំសុពណ៌កាទ្បី ស្ថិតក្នុងភូមិចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន តែងមានមនោសញ្ចេតនាជ្រាលជ្រៅ បំផុតជាមួយប្រជាពលរដ្ឋ ដោយសម្តេចបានយកចិត្តទុកដាក់ ជាប់ជាប្រចាំចំពោះសុខទុក្ខ របស់ជនរួមជាតិ ហើយសម្តេច ក៏ជាតួអង្គដ៏សំខាន់មួយ នៃដំណើរការបង្រួបបង្រួមជាតិ ដែលបាននាំមកនូវសុខសនិ្តភាព សិទ្ធិសេរីភាព និងឱកាសគ្រប់បែបយ៉ាង ជូនប្រជាពលរដ្ឋ ដែលធ្លាប់ហែលឆ្លងទុក្ខលំបាកវេទនាជាច្រើន ក្នុងអតីតកាល”។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ដរាបណា ប្រជាជនកម្ពុជា នៅតែគោរព ស្រឡាញ់ និងផ្តល់ការទុកចិត្ត មកលើគណបក្សប្រជាជនកម្ពុជានោះ សម្តេចតេជោ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ នឹងនៅតែស្មោះត្រង់ បន្តបម្រើ និងការពារប្រជាពលរដ្ឋ និងប្រទេសជាតិ ឱ្យបានសុខសាន្ត និងមានការអភិវឌ្ឍរីកចម្រើន ទៅមុខបន្ថែមទៀត។
លោក បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ការធ្វើអំពើបុណ្យ និងការធ្វើអំពើបាប គឺត្រូវបានឆ្លុះបញ្ចាំង និងទទួលការវិនិច្ឆ័យ តាមតាមរយៈសច្ចធម៌ពិតប្រាកដ ដោយ មនុស្សនៅជុំវិញខ្លួន។ ក្នុងន័យនេះ គណបក្សប្រជាជនកម្ពុជា តែងបានធ្វើបុណ្យធ្វើទាន ជាមួយប្រជាពលរដ្ឋ ជាប់ជាប្រចាំ ជាពិសេសអស់រយៈកាលជាង ៤០ ឆ្នាំ កន្លងមកនេះ ហើយក៏នៅតែបន្តកសាងកុសលផលបុណ្យ និងសមិទ្ធផលច្រើនសន្ធឹកសន្ធាប់ តទៅមុខទៀត ដោយនិរន្តរភាព និងចីរភាព។
ជាមួយគ្នានេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរ ចំពោះសមិទ្ធផល ជាច្រើន ដែលមាននៅក្នុងទីអារាម ដែលមានវ័យចំណាស់ជាង ១០០ ឆ្នាំមួយនេះ និងដែលមានជាប់ទាក់ទិន ទៅនឹងរឿងព្រេងនិទានបុរាណ ប្រចាំតំបន់នេះផងដែរ។ សមិទ្ធផលទាំងនេះ កើតចេញពីសទ្ធាជ្រះថ្លា របស់ពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ តាមរយៈការប្រតិបត្តិ នូវប្រពៃណី នៃការចែករំលែក ដោយបានខិតខំថែរក្សា និងបន្តកសាង សមិទ្ធផល ដែលបុព្វបុរសជំនាន់មុន បានបន្សល់ទុកឱ្យ ជាកេរតំណែល និងប្រយោជន៍ ដល់កូនចៅជំនាន់ក្រោយ៕