Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់ លាក់កាំបិតបុ័ងតោ ០១ ដេីម ដាវសាំម៉ូរ៉ៃ កែច្នៃ ០១ ដេីម កំពុងជិះម៉ូតូតាមផ្លូវ នៅតាកែវ

ឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់ លាក់កាំបិតបុ័ងតោ ០១ ដេីម ដាវសាំម៉ូរ៉ៃ កែច្នៃ ០១ ដេីម កំពុងជិះម៉ូតូតាមផ្លូវ នៅតាកែវ

ខេត្តតាកែវ ៖ យោងតាមផេកផ្លូវការរបស់ស្នងការនគរបាលខេត្តតាកែវបានឲ្យដឹងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា
នៅថ្ងៃ អង្គារ ៩រោច ខែ មាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលចំបក់ និងប្រជាការពារបានបានឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់ ជិះម៉ូតូមួយគ្រឿង ស៊ុយសូគីនិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AJ-6901 ចំណុចស្ពានអន្លុងធន់ ស្ថិតក្នុងភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ដែលមានលាក់ កាំបិតតាំងតោចំនួន ០១ ដេីម ប្រវែង ៣០ សង់ទីម៉ែត្រ,ដាវសាំម៉ូរ៉ៃ កែច្នៃ ចំនួន ០១ ដេីម ប្រវែង ៥៨ សង់ទីម៉ែត្រ នៅនឹងខ្លួនខណៈជនសង្ស័យកំពុងជិះម៉ូតូតាមផ្លូវ។
ជនសង្ស័យទាំង ០២នាក់ មានទី ១.ឈ្មោះ អុន ភ័ក្រ្តា ភេទប្រុស អាយុ ១៦ រស់នៅភូមិស្តុកប្រិយ៍ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែ ២.ឈ្មោះ ឡី លីហួរ ភេទប្រុស អាយុ ១៨ឆ្នាំរស់នៅភូមិរលាំងគ្រេីល ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។ដោយមានការចង្អុលបង្ហាញ ពី លោក ឧត្តមសេនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និង សម្របសម្រួលនីតិវិធី ពី ឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ កម្លាំងសមត្ថកិច្ចក៏បានធ្វេីការឃាត់ខ្លួន ។
ជនសង្ស័យនិងវត្ថុតាង កម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង