បុរសម្នាក់ ខំជិះរថយន្តតាក់ស៊ី ពីខេត្តឧត្តរមានជ័យ មកធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង នៅកំពង់ធំ
បុរសម្នាក់ ខំជិះរថយន្តតាក់ស៊ី ពីខេត្តឧត្តរមានជ័យ មកធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង នៅកំពង់ធំ
ខេត្តកំពង់ធំ ៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចវត្តអូខ្សង់ ស្ថិតក្នុងភូមិអូខ្សង់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ តែត្រូវអស់លក្ខណ៍ជាប់អន្ទាក់របស់សមត្ថកិច្ច ។
ម៉ូតូ១គ្រឿងដែលបានបាត់ម៉ាកហុងដាឌ្រីម ធុនC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2021 ពាក់ស្លាកលេខ កំពង់ធំ 1Q-7393 គឺជាកម្មសិទ្ធរបស់ឈ្មោះ ឆែម ឈឿន ភេប្រុស អាយុ៧០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិកើតហេតុ ខណៈនៅមុនពេលកើតហេតុម្ចាស់ម៉ូតូបានជិះម៉ូតូទៅវត្ត ហើយយកទៅទុកនៅមុខសាលាឆាន់វត្តអូខ្សង់ខាងលើ ចាក់សោរករួច គាត់ក៏ឡើងទៅលើសាលាឆាន់សូត្រធម៍សម្មាទានសីល លុះពេលសូត្រធម៍ចប់ ក៏ចុះមកវិញរកមើលម៉ូតូ ស្រាប់តែបាត់មិនឃើញម៉ូតូ ក៏បានរាយការណ៍ជូននគរបាលប៉ុស្តិ៍សាគ្រាមដើម្បីជួយរក ។
សមត្ថកិច្ចនគរបាលស្រុកក៏បានសហការជាមួយនគរបាលស្រុកសង្គមថ្មី ខេត្តព្រះវិហារ ធ្វើការស្ទាក់ចាប់បានជនសង្ស័យ និងវត្តុតាងយកមកកាន់អធិការស្រុកប្រាសាទបល្ល័ង្ក ។
ជនសង្ស័យឈ្មោះ ភ្លូ ធឿង ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិគោករំដួល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តមានជ័យ ។
ជនសង្ស័យបានសារភាពថា មុនពេលធ្វើសកម្មភាព រូបគេបានជិះរថយន្តឈ្នួលមកពីខេត្តឧត្តរមានជ័យ មកចុះនៅស្រុកស្ទោង ខេត្តកំពង់ធំ រួចហើយជួលម៉ូតូឌុបជិះពីស្រុកស្ទោងមកកាន់ស្រុកប្រាសាទបល្ល័ង្ក ដើម្បីដើរធ្វើសកម្មភាពលួច លុះពេលម៉ូតូ ឌុបរូបគេមកដល់វត្តខាងលើ ចំថ្ងៃសីល ហើយមានមនុស្សច្រើនផងនោះ រូបគេក៏ប្រាប់អ្នកត់ម៉ូតូឌុបថា ឈប់ត្រង់នេះដល់ផ្ទះគេហើយ ។ នៅពេលដែលចុះពីលើម៉ូតូភ្លាម គេក៏ឃើញម៉ូតូជនរងគ្រោះទុកចោលនៅមុខសាលាឆាន់ គេក៏ធ្វើសកម្មភាពលួចកាច់សោកម៉ូតូជិះចេញទៅ ក្នុងគោលបំណង់យកម៉ូតូដែលលួចបាននេះ យកទៅលក់ តែក៏ត្រូវសមត្ថកិច្ចចាប់បានតែម្តង ៕