Banner KNP Detail Top

សមត្ថកិច្ចកំពុងតាមស្រាវជ្រាវចាប់ខ្លួន ករណីកុមារីអាយុជិត៤ឆ្នាំម្នាក់ ត្រូវខ្មាន់កាំភ្លើងបាញ់ឱ្យរបួសធ្ងន់ ស្រុកស្អាង ខេត្តកណ្ដាល

សមត្ថកិច្ចកំពុងតាមស្រាវជ្រាវចាប់ខ្លួន ករណីកុមារីអាយុជិត៤ឆ្នាំម្នាក់ ត្រូវខ្មាន់កាំភ្លើងបាញ់ឱ្យរបួសធ្ងន់ ស្រុកស្អាង ខេត្តកណ្ដាល

(កណ្ដាល)៖ បើយោងតាមការបង្ហោះលើបណ្ដាញសង្គម Facebookឈ្មោះ ម៉ាប់ ពិសាល បានបង្ហោះពីភាពឈឺចាប់យ៉ាងខ្លោចផ្សារបស់ខ្លួន ក្រោយកូនស្រីសំណព្វចិត្តអាយុជិត៤ខួប ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារមួយគ្រាប់ចំពោះបៀមគ្រាប់ជាប់ក្នុងពោះ បណ្ដាលឱ្យរបួសធ្ងន់ធ្ងរបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា។
កុមារីអាយុជិត៤ឆ្នាំម្នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់មួយគ្រាប់បណ្តាលឱ្យចំពោះ របួសធ្ងន់ធ្ងរនៅស្រុកស្អាង ខេត្តកណ្ដាល ត្រូវបានក្រុមគ្រួសារបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។
យោងតាម Facebook របស់លោកដែលភ្នាក់ងារព័ត៌មាន ទទួលបានតាមរយៈគ្រុប Telegram នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣នេះ មានខ្លឹមសារដូចតទៅ៖


«ថ្ងៃទី៣១ ម៉ោង៨ ខ្ញុំបានទទួលដំណឹង១ដែលរន្ធត់! ដំណឹងនោះគឺ ( អាឡូ! កូនយ៉ាត្រូវគេបាញ់ធ្លាយពោះហើយ)
ខ្ញុំឮដំណឹងនេះហើយខ្ញុំទទួលយកមិនបានទេ កូនខ្ញុំទើបតែអាយុ មិនទាន់៤ឆ្នាំស្រួលបួលផង ហេតុអ្វីត្រូវជួបរឿងបែបនេះ? ខ្ញុំបានសួរពួកគាត់ថា! នរណាជាអ្នកបាញ់?
គ្រប់គ្នាគេមិនដឹងពីព្រោះពួកគេឮតែសំលេងកាំភ្លើង តែមិនឃើញមនុស្ស ខ្ញុំពិតជាមិនយល់តើហេតុអ្វីរឿងនោះមិនធ្លាក់មកលើខ្ញុំ? ចាំបាច់ធ្លាក់ទៅលើក្មេងដែលគ្នាមិនអ្វីបែបនេះ? គ្នាឈឺចាប់ណាស់តើអ្នកដឹងទេ? រយៈពេល ៣ថ្ងៃហើយដែលពេទ្យមិនទាន់បានធ្វើការវះកាត់យកគ្រាប់ចេញ ពីព្រោះពេទ្យថា វាប៉ះពាល់ធ្ងន់ធ្ងរ សួរថាឈឺចាប់ទេ? តើជនល្មើសនៅទីណា? តើខ្ញុំសង្ឃឹមអ្នកណាដែលអាចជួយខ្ញុំបាន? ឬ ក៏យុត្តិធម៌គ្នាទេសម្រាប់ពួកខ្ញុំ? រឿងនេះកើតហេតុនៅ៖ ខេត្តកណ្តាល ស្រុកស្អាង ឃុំ ស្វាយប្រទាល ភូមិពោធិ៍តាប៉ាង (ទឹងអាង) ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាយុត្តិធម៌នឹងមានសម្រាប់ក្រុមគ្រួសារខ្ញុំ»។

ចំពោះករណីនេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាក់នៅក្នុងគ្រុប Telegram ផងដែរថា «ខ្ញុំបានទទួលករណីនេះ, ជំនាញកំពុងធ្វើការ, រង់ចាំលទ្ធផលចេញពីមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបញ្ជាក់ថា ជាគ្រាប់អ្វី?»៕

អត្ថបទដែលជាប់ទាក់ទង