Banner KNP Detail Top

ឃាត់ខ្លួនបុរសចំនួន០៣នាក់ ករណីលួចអារដើមឈើរបស់អ្នកភូមិ ប៉ុន្តែសមត្ថកិច្ចត្រួតពិនិត្យឃើញពាក់ព័ន្ធករណីគ្រឿងញៀនថែមមួយករណីទៀត

ឃាត់ខ្លួនបុរសចំនួន០៣នាក់ ករណីលួចអារដើមឈើរបស់អ្នកភូមិ ប៉ុន្តែសមត្ថកិច្ចត្រួតពិនិត្យឃើញពាក់ព័ន្ធករណីគ្រឿងញៀនថែមមួយករណីទៀត

ខេត្តបាត់ដំបង៖ នេះបេីយោងតាមប្រភពព័ត៍មានពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។ កម្លាំងនគរបាលស្រុកកំរៀង បានឃាត់ខ្លួនបុរសចំនួន០៣នាក់ក្នុងករណីលួចអារដើមឈើរបស់អ្នកភូមិ ប៉ុន្តែពេលសមត្ថកិច្ចត្រួតពិនិត្យឃើញពាក់ព័ន្ធករណីគ្រឿងញៀនថែមមួយករណីទៀត។
របាយការណ៍ដដែលបន្តថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញនេះ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានដឹកនាំកម្លាំងផែ្នកជំនាញរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង័្សយចំនួន០៣នាក់នៅចំណុចក្រុមទី០៤ភូមិភ្នំចាំចាប ឃុំបឹងរាំង ស្រុកកំរៀង ដែលបានធ្វើសកម្មភាពលួចកាត់ដើមឈើរបស់ប្រជាពល រដ្ឋឈ្មោះ នួន ផល ភេទប្រុស អាយុ ៦១ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំងស្រុកកំរៀង ខេត្តបាត់ដំបង។
ជនសង័្សយទាំង០៣នាក់រួមមាន៖
១-ឈ្មោះសុគន្ធ ចន្ធូ(ង៉ោល)ភេទប្រុសអាយុ៤១ឆ្នាំ មានមុខរបរជាងឈើរស់នៅភូមិកណ្ដាល ឃុំត្រាង ស្រុកកំ រៀង ខេត្តបាត់ដំបង។
២-ឈ្មោះស៊ូ ថនភេទប្រុស អាយុ៣៩ ឆ្នាំមានមុខរបរ កសិករ រស់នៅភូមិកណ្ដាល ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។
៣-ឈ្មោះឈីត ថាភេទប្រុស អាយុ៣៣ ឆ្នាំមានមុខ របរកម្មករ អ្នកទាំងបី រស់នៅភូមិកណ្ដាល ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។
ចំណែកវត្ថុតាងដកហូតបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យមានសារធាតុញៀនចំនួន០២ថង់តូច
-ដែកកេះចំនួន០១ និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
-ម៉ាស៊ីនអាឈើចំនួន០២ គ្រឿង។
-ពីដុងដាក់សាំងចំនួន០២
-ពីដុងប្រេងអុកតាឡុកចំនួន០១ ម៉ែត្រចំនួន០១ និងសម្ភារៈប្រើប្រាស់សម្រាប់អាឈើមួយចំនួនទៀត។
-ឈើទំហ៊ំមុខកាត់ 80ស.ម× 320ស.មចំនួន០១កំណាត់
-ឈើទំហ៊ំមុខកាត់40ស.ម×500ស.មចំនួន2 កំណាត់។
សូមជម្រាបជូនថា នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះឈ្មោះនួន ផល ភេទប្រុស អាយុ ៦១ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំងស្រុកកំរៀងខេត្តបាត់ដំបងបានប្តឹងមកសមត្ថកិច្ចនគរបាលថាមានមនុស្សមួយក្រុមបានលួចអាដើមឈើនៅក្នុងដីចំការរបស់ខ្លួនហើយពេលបន្ទាប់សមត្ថកិច្ចនគរបាលបានចុះទៅដល់ទីកន្លែងកើតហេតុក៏ប្រទះឃើញបុរសទាំង០៣នាក់កំពុងធ្វើសកម្មភាពជាក់ស្តែងបែបនេះក៏បានធ្វើការឃាត់ខ្លួននិងដកហូតសម្ភារៈពាក់ព័ន្ធមួយចំនួនផងដែលក្នុងនោះសមត្ថកិច្ចបានរកឃើញម៉្សៅក្រាមពណ៌សដែលសង័្សយថាជាគ្រឿងញៀនព្រមទាំងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផង ។
ជនសង្ស័យនេះ នៅព្រឹកថ្ងៃពុធទី១៥ ខែកុម្ភៈនេះ ត្រូវបានសមត្ថកិច្ចនគរបាលស្រុករៀបចំសំណុំរឿងបញ្ជូនមកផែនជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង