បង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ ក្នុងបទល្មើសជាក់ស្តែង
បង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ ក្នុងបទល្មើសជាក់ស្តែង
ខេត្តបាត់ដំបង៖ យោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃពុធទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា លោកវរសេនីយ៍ ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានដឹកនាំកម្លាំងជំនាញប្រឆាំងគ្រឿងញៀនរួមជាមួយកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកបវេល បានចុះបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណី និងឃាត់ខ្លួនជនសង្ស័យក្នុងបទល្មើសជាក់ស្តែង។
របាយការណ៍ដដែលបន្តថា ក្នុងប្រតិបត្តិការនោះបានធ្វេីឡេីងកាលពីល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចអូរតាញៀន ភូមិព្រៃធំ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។
ជនសង័្សយរូបនេះឈ្មោះ រ័ត្ន សុខាវ ហៅ ហាវ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រៃធំ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។
ដោយឡែកវត្ថុតាងចាប់យកពីជនសង្ស័យរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចថ្លាចំនួន០៤ថង់ សង្ស័យមានសារធាតុញៀន ។
-ម៉ូតូចំនួន០១គ្រឿង។
-ទូរស័ព្ទដៃចំនួន០១គ្រឿង។
ករណីនេៈ វត្ថុតាងនិងជនសង្ស័យនគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ចូនមកការិយាល័យជំនាញអនុវត្តបន្តតាមនិតិវិធីច្បាប់ នៅព្រឹកថ្ងៃពុធទី១៥ ខែកុម្ភៈនេះ៕