ជនសង្ស័យម្នាក់ ប្រជាពលរដ្ឋចាប់ប្រគល់ជូនសមត្ថកិច្ច ក្រោយពីធ្វើសកម្មភាពលួចម៉ូតូ តែមិនបានសម្រេច
ជនសង្ស័យម្នាក់ ប្រជាពលរដ្ឋចាប់ប្រគល់ជូនសមត្ថកិច្ច ក្រោយពីធ្វើសកម្មភាពលួចម៉ូតូ តែមិនបានសម្រេច
ភ្នំពេញ៖ កាលពី រសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យឈ្មោះចាន់ ធា ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណេីតនៅស្រុកត្រាំកក់ ខេត្តតាកែវ។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះសុខ សំណាង ភេទស្រី អាយុ២០ឆ្នាំ មុខរបរលក់មាន់ ស្នាក់នៅកន្លែងកេីតហេតុខាងលេី មានស្រុកកំណេីតនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
តាមប្រភពព័ត៌មានពីឈ្មោះសុខ សីហាភេទប្រុស អាយុ១៨ឆ្នាំត្រូវជាប្អូនបង្កេីតជនរងគ្រោះបានឱ្យដឹងថា មុនពេលកេីតហេតុបងស្រីរបស់ខ្លួនបានទុកម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ1X-8509 នៅមុខបន្ទប់ជួល។ បន្ទាប់មកស្រាប់តែមានជនសង្ស័យម្នាក់ដេីរចូលទៅអូសម៉ូតូបំណងជិះចេញ តែភ្លាមនោះរូបខ្លួនក៏មកទាន់ឃេីញដូចនេះក៏សួរថា បងយកម៉ូតូខ្ញុំទៅណា? បន្ទាប់មកជនសង្ស័យក៏វាយរូបខ្លួនមួយដៃ រួចព្យាយាមរត់គេចខ្លួនទេីបខ្លួនស្រែកថាចោរៗបង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាងជួយដេញចាប់ឃាត់ខ្លួនបានភ្លាមៗនិងរកឃេីញដែកសម្រាប់កាច់សោ.កម៉ូតូមួយឈុតទៀតផងហើយក៏បានប្រគល់ជូនសមត្ថកិច្ចតែម្តង។
មុនពេលកេីតហេតុជនសង្ស័យនេះ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JV-0476 មកទុកឱ្យគាត់លាង រួចដេីរចេញទៅបាត់ទៅ។ លុះមួយសន្ទុះក្រោយមកទេីបមានការភ្ញាក់ផ្អេីលថាជនសង្ស័យខាងលេីលួចម៉ូតូគេ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វេីការសួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាត់ការតាមច្បាប់៕