Banner KNP Detail Top

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីថ្លែងអំណរគុណក្រុមហ៊ុន ហុង ម៉េងជូ ខេមបូឌា អ៉ិនវេសមិនឯ.ក ដែលជឿជាក់ និងចូលរួមសកម្មភាពមនុស្សធម៌ជាមួយ សមាគមTYDA

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីថ្លែងអំណរគុណក្រុមហ៊ុន ហុង ម៉េងជូ ខេមបូឌា អ៉ិនវេសមិនឯ.ក ដែលជឿជាក់ និងចូលរួមសកម្មភាពមនុស្សធម៌ជាមួយ
សមាគមTYDA

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីថ្លែងអំណរគុណក្រុមហ៊ុន ហុង ម៉េងជូ ខេមបូឌា អ៉ិនវេសមិនឯ.ក ដែលជឿជាក់ និងចូលរួមសកម្មភាពមនុស្សធម៌ជាមួយ
សមាគមTYDA

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ
(TYDA) បានថ្លែងអំណរគុណក្រុមហ៊ុន ហុង ម៉េងជូ ខេមបូឌា អ៉ិនវេសមិនឯ.ក ដែលបានជឿជាក់ លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមTYDA ព្រមទាំងបានចូលរួមចំណែកលើកស្ទួយអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចនៅកម្ពុជាឱ្យមានភាពល្អប្រសើរ រីកចម្រើនផងដែរ។

លោកជំទាវ បានបញ្ជាក់ថា ការចុះអនុស្សរណៈយោគយល់គ្នាសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) និងក្រុមហ៊ុន ហុង ម៉េងជូ ខេមបូឌា អ៉ិនវេសមិនឯ.ក គឺជាការចូលរួមជួយចំគោលដៅ ដើម្បីឱ្យសមាគមធ្វើសកម្មភាពមនុស្សធម៌តាមរយៈការព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅតាមរាជធានីខេត្តនៅទូទាំងប្រទេស ហើយនេះក៏ជាបុណ្យកុសល ដែលបានមកពីទឹកចិត្តអំពើល្អរបស់យើងទាំងអស់គ្នាក្នុងការជួយដល់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) និងក្រុមហ៊ុន ហុង ម៉េងជូ ខេមបូឌា អ៉ិនវេសមិនឯ.ក អនុស្សរណៈយោគយល់គ្នា ដែលក្រុមហ៊ុនបានឧបត្ថម្ភថវិកាចំនួន១០០,០០០ ដុល្លា ក្នុងមួយឆ្នាំក្នុងរយៈពេល៣ឆ្នាំ សរុប៣០០,០០០ដុល្លា ដើម្បីធ្វើការរួមគ្នាលើសកម្មភាពមនុស្សមនុស្សធម៌ចុះជួយព្យាបាលប្រជាពលរដ្ឋដោយឥតថ្លៃនៅទូទាំងប្រទេស។

អត្ថបទដែលជាប់ទាក់ទង