Banner KNP Detail Top

កញ្ញាស្រីស្រស់ ថុល ស្រីលក្ខ នឹងធ្វើការទម្លាយអោយបងប្អូនមហាជន បានដឹង

កញ្ញាស្រីស្រស់ ថុល ស្រីលក្ខ នឹងធ្វើការទម្លាយអោយបងប្អូនមហាជន បានដឹង

ភ្នំពេញ ៖ កាលពីពេលថ្មីនេះៗ តារាស្រីរូបនេះបានបង្ហាញរូបថតមួយសន្លឹក ដោយបានធ្វើឱ្យអ្នកគាំទ្រចង់ជាខ្លាំងថា តើបុរសដែលកញ្ញាបានថតជាមួយនោះ ជានរណា? ហើយអ្នកគាំទ្រខ្លះក៏បានដាក់ការសង្ស័យថា តារាស្រីរូបនេះ និងបុរសសង្ហាម្នាក់នោះ អាចជាគូស្នេហ៍ ដោយពួកគេហាក់ដូចជាបង្ហាញរូបភាពដ៏ស្និទ្ធស្នាលថែមទៀតផង។
តាមរយៈរូបភាព និងសំណេរដែលកញ្ញាបានបង្ហោះនោះ ដោយពោលថា «Happy Valentine’s Day Thank you for coming into my life» ដោយពាក្យទាំងអស់នេះ កញ្ញាបានរៀបរាប់ថា »អគុណសម្រាប់ការចូលមកក្នុងជីវិតរបស់អូន រីករាយបុណ្យនៃក្តីស្រឡាញ់»។
កញ្ញាស្រីស្រស់ ថុល ស្រីលក្ខ នឹងធ្វើការទម្លាយអោយបងប្អូនមហាជនបានដឹង ដោយកញ្ញាមិនធ្វើការលាក់លៀមអ្វីនោះទេ។ ទាក់ទងរឿងនេះ តារារូបនេះ ក៏ចង់បញ្ជាក់អោយច្បាស់ៗផងដែរ។
តារាចម្រៀង ថុល ស្រីលក្ខ បានបញ្ជាក់យ៉ាងច្បាស់ៗថា «បុរសដែលកញ្ញាបានថតជាមួយ នៅថ្ងៃ១៤កុម្ភៈ គឺជាអនាគតគូដណ្តឹងរបស់កញ្ញា ដោយនៅខែក្រោយនេះ កញ្ញានឹងភ្ជាប់ពាក្យជាមួយបុរសរូបនេះ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣»។
តារាស្រីស្រស់រូបនេះក៏បានទម្លាយអាប្បកិរិយាដៃគូរបស់ខ្លួន ដោយកញ្ញាបានប្រាប់ថា «ដៃគូកញ្ញា មានចរិតលក្ខណៈ និងចំណង់ចំណូលចិត្តដូចកញ្ញាសឹងតែទាំងស្រុង ទើបកញ្ញាសម្រេចចិត្តផ្ញើសុខទុក្ខលើបុរសម្នាក់នេះ»។ ទាក់ទងជាមួយការភ្ជាប់ពាក្យនេះទៀតសោត កញ្ញាក៏បានបញ្ជាក់ថា «កញ្ញាក៏បានអញ្ជើញមិត្តភក្តិដែលជាអ្នកសិល្បៈធ្លាប់បានរាប់អានមកចូលរួមអោយបានកុះករផងដែរ»។
ជុំវិញការភ្ជាប់ពាក្យ តារាស្រីរូបនេះ អាចធ្វើការកំណត់បាន និងប្រាប់អោយបងប្អូនមហាជនបានដឹង ប៉ុន្តែសម្រាប់ថ្ងៃចូលរោងការ តារារូបនេះមិនអាចកំណត់បានឡើយ ដោយអាចនឹងរយៈពេល២ទៅ៣ឆ្នាំទៀត ដើម្បីមើលចិត្តគ្នាបន្ថែម។
ជាចុងក្រោយ តារាស្រី ថុល ស្រីលក្ខ ក៏អគុណសម្រាប់បងប្អូនមហាជនសម្រាប់ការគាំទ្រកញ្ញានាពេលកន្លងមក ដោយកញ្ញាសូមអោយបងប្អូនជួបតែសំណាងល្អ សុខភាព ធ្វើដំណើរអោយជួបតែសុខសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង