សាខាពន្ធដារខេត្តស្វាយរៀង ៖ គោយន្តកែច្នៃទាំងនោះ ជាប្រភេទយានយន្តអាជីវកម្មដឹកដី មិនមែនជាយានយន្តកសិកម្មសុទ្ធសាធនោះទេ ត្រូវតែបង់ពន្ធ…..
សាខាពន្ធដារខេត្តស្វាយរៀង ៖ គោយន្តកែច្នៃទាំងនោះ ជាប្រភេទយានយន្តអាជីវកម្មដឹកដី មិនមែនជាយានយន្តកសិកម្មសុទ្ធសាធនោះទេ ត្រូវតែបង់ពន្ធ…..
ខេត្តស្វាយរៀង: យោងតាមការបំភ្លឺរបស់មន្ត្រីសាខាពន្ធដារខេត្តស្វាយរៀងបានឱ្យដឹងនារសៀលថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២៣នេះថា យោងតាមប្រកាសលេខ៥៣១ សហវ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការប្រមូលពន្ធលេីមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងឧបសម្ព័ន្ធ១ ខំណុចខ១ ចែងថា រថយន្តដែលបំប្លែងមកពីគោយន្ត ត្រូវបង់ពន្ធចំនួន២០០,០០០រៀល សម្រាប់១ឆ្នាំក្នុងមួយគ្រឿង ។
បន្ទាប់ពីមានការបង្ហោះព័ត៌មានតាមបណ្ដាញសង្គមហ្វេសបុ៊ក ពាក់ពន្ធ័ករណីកម្លាំងសមត្ថកិច្ចចម្រុះចុះឃាត់ម្ចាស់គោយន្តកែច្នៃឱ្យទៅបង់ពន្ធកាលពីថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២៣នៅត្រង់ចំណុចសង្កាត់សង្ឃ័រក្រុងស្វាយរៀងរួចមក សាខាពន្ធដារខេត្តស្វាយរៀងបានអះអាងថា គោយន្តកែច្នៃទាំងនោះជាប្រភេទយានយន្តអាជីវកម្មដឹកដី មិនមែនជាយានយន្តកសិកម្មសុទ្ធសាធនោះទេ ហើយត្រូវតែបង់ពន្ធចំនួន២០០,០០០រៀល សម្រាប់១ឆ្នាំក្នុងមួយគ្រឿង ។
ប្រភពបន្តថា ជាក់ស្តែងនៅថ្ងៃទី១៥ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រុមការងារចុះពិនិត្យពន្ធលេីមធ្យោបាយដឹកជញ្ជូន និងយាន្តជំនិះគ្រប់ប្រភេទរបស់សាខាពន្ធដារខេត្តស្វាយរៀង បានចុះពិនិត្យតាមដងផ្លូវនៅជិតនឹងទីតាំងដែលយានយន្តកែច្នៃនោះកំពុងចរាចរនិងប្រកបអាជីវកម្ម ហេីយបានពិនិត្យឃេីញថា មិនទាន់បង់ពន្ធលេីមធ្យោបាយដឹកជញ្ជូននៃយានជំនិះនៅឡេីយ ស្របតាមប្រកាសជាធរមាន ទេីបកម្លាំងចម្រុះចុះដល់ទីតាំងដេីម្បីណែនាំនិងអញ្ជេីញម្ចាស់គោយន្តកែច្នៃទាំងនោះមកបង់នៅតាមគោលដៅដែលបានកំណត់។
គោយន្តកែច្នៃទាំងនោះជាប្រភេទយានយន្តអាជីវកម្មដឹកដី មិនមែនជាយានយន្តកសិកម្មសុទ្ធសាធនោះទេ លេីសពីនេះក្នុងករណីពិនិត្យឃេីញថា មន្ត្រីចុះអនុវត្តផ្ទាល់បានប្រព្រឹត្តខុសពីគោលការណ៍ក្នុងប្រការណាមួយ អគ្គនាយកដ្ឋានពន្ធដារនឹងចាត់វិធានការយ៉ាងឆាប់រហ័ស៕