Banner KNP Detail Top

ពលរដ្ឋចាស់,ក្មេងនៅស្រុកកំពង់សិលាចំនួន ២៤នាក់ បានពុលចំណីអាហារ

ពលរដ្ឋចាស់,ក្មេងនៅស្រុកកំពង់សិលាចំនួន ២៤នាក់ បានពុលចំណីអាហារ


ព្រះសីហនុ៖ កររណីនេះ បានកើតឡើងក្នុងភូមិ ក្រាំងអាត់ ឃុំកំពង់សិលា ស្រុក កំពង់សិលាខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២៣ ។ មកដល់ព្រឹកថ្ងៃ ១៦ ខែកុម្ភៈ អ្នកជំងឺបានធូរស្រាលច្រើនហើយ ហើយអាចចាកចេញទៅផ្ទះបាននៅល្ងាចនេះ។
ពលរដ្ឋចាស់,ក្មេងនៅស្រុកកំពង់សិលាចំនួន ២៤នាក់ បានពុលចំណីអាហារ (បាញ់ស៊ុង,ចំណីអាហារផ្សេងទៀត)ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ។
អ្នកស្រី នូច ចន្ទ័ ដារា ប្រធានមណ្ឌលសុខភាព តក្កវិដ ស្រុកកំពង់សិលាបានឱ្យដឹងថា ពលរដ្ឋដែលពុលចំណី មានចំនួនសរុប ២៤ នាក់ ក្នុងនេះត្រូវបានដឹកមកសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពចំនួន ១៨នាក់ , សម្រាកព្យាបាលនៅ ពេទ្យ ឯកជន១នាក់ ដោយឡែកប្រាំនាក់ទៀត ដែលមានអាការៈស្រាលៗ ត្រូវបានគ្រូពេទ្យទៅដាក់សេរ៉ូមរួចឱ្យទៅព្យាបាលតាមផ្ទះវិញ។
អ្នកជំងឺមានអាការៈ ខ្លះរាក, ខ្លះក្អួត ប៉ុន្តែមិនមានការប៉ះពាល់ដល់អាយុជីវិតអ្វីនោះទេដោយបានសង្គ្រោះទាន់ពេលវេលា ។
អ្នកគ្រូពេទ្យបានបញ្ជាក់ថា មកដល់ពេលនេះ ជនរងគ្រោះមានអាការៈស្រាលៗដែលសម្រាកព្យាបាលនៅផ្ទះបាន សះស្បើយហើយ។ ដោយឡែក អ្នកដែលយកមកសង្គ្រោះមណ្ឌលសុខភាព ក៏បានធូស្រាលខ្លះដែរតែ គ្រូពេទ្យមិនទាន់អនុញ្ញាតិឱ្យវិលត្រឡប់ទៅវិញនៅឡើយ ដោយ សុខភាពពួកគាត់នៅខ្សោយនៅឡើយ ។ ប្រហែលល្ងាចថ្ងៃទី១៦ខែកុម្ភៈនេះ អាចអនុញ្ញាតិឱ្យវិលវិញហើយ៕
ស្របពេលហេតុការណ៍នេះដែរលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះមកសួរសុខទុក្ខជនរងគ្រោះ និងបានពាំនាំយកថវិការ សម្តេច តេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកឧបត្ថមដល់បងប្អូនពលរដ្ឋរងគ្រោះ ទាំង២៤នាក់ ដោយម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល និងបានឧបត្ថម្ភដល់មណ្ឌលសុខភាពតក្កវិដ ចំនួនមួយលានរៀល ៕

អត្ថបទដែលជាប់ទាក់ទង