Banner KNP Detail Top

នៅទីបំផុត ! ឃាតករដែលបានសម្លាប់ជនបរទេសម្នាក់ នៅចំណុចមុខអគារ ឌឹ ផាក (The Peak) ផ្លូវក្រសួងការបរទេស ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ សមត្ថកិច្ចចាប់ខ្លួនបានហើយ

នៅទីបំផុត ! ឃាតករដែលបានសម្លាប់ជនបរទេសម្នាក់ នៅចំណុចមុខអគារ ឌឹ ផាក (The Peak) ផ្លូវក្រសួងការបរទេស ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ សមត្ថកិច្ចចាប់ខ្លួនបានហើយ


ភ្នំពេញៈ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រលប់ថ្ងៃព្រហស្បតិ៍ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម (បាញ់សម្លាប់) ត្រូវបានកម្លាំងចំរុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការស្រាវជ្រាវឃាត់ខ្លូន។

នៅទីបំផុត! ឃាតករដែលបានសម្លាប់ជនបរទេសម្នាក់ នៅចំណុចមុខអគារ ឌឹ ផាក (The Peak) ផ្លូវក្រសួងការបរទេស ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។
ស្រាវជ្រាវឃាត់ខ្លូនជនសង្ស័យម្នាក់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ពាក់ព័ន្ធករណីឃាតកម្ម (បាញ់សម្លាប់) នៅចំណុចមុខអគារ The Peak ផ្លូវក្រសួងការបរទេស ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ២៣:៤០យប់។ នេះបើយោងតាមហ្វេសប៊ុករបស់ស្នងការដ្ឋាននគររាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។
ជនសង្ស័យឈ្មោះ SWARTZ JOSEPH ហៅ VERNAZZA JASON ហៅ WILSON ALAN BRADLY ហៅ SPADER JAMES ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ អង់គ្លេស ទីលំនៅ និងមុខរបរមិនទាន់ដឹង ។ វត្ថុតាងដកហូត៖ អាវុធខ្លី ០១ដើម ម៉ាក ruger ពណ៌ខ្មៅ , កាំបិតបត់០១ដើម។
ជនសង្ស័យ និងភស្តុតាងខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង