Banner KNP Detail Top

ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ម្នាក់ ពីបទធ្វើឱ្យខូចខាតដោយចេតនា (កាប់ម៉ូតូបង្កឡើងដោយក្រុមក្មេងទំនើង) ចំណុចមុខហាង១៩៩៣ ស្ថិតនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន

ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ម្នាក់ ពីបទធ្វើឱ្យខូចខាតដោយចេតនា (កាប់ម៉ូតូបង្កឡើងដោយក្រុមក្មេងទំនើង) ចំណុចមុខហាង១៩៩៣ ស្ថិតនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន

ខេត្តប៉ៃលិន÷កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងផែននគរបាលយុត្តិធម៌ នៃដ្ឋានអធិការនគរបាលក្រុងប៉ៃលិន បានទទួលពាក្យបណ្តឹង ពីបទធ្វើឱ្យខូចខាតដោយចេតនា(កាប់ម៉ូតូបង្កឡើងដោយក្រុមក្មេងទំនើង)នៅចំណុចមុខហាង១៩៩៣ ស្ថិតនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដូចខាងក្រោម ៖
១-ជនរងគ្រោះឈ្មោះ លី វណ្ណៈ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរចិតប្រាំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
មន្ត្រីនគរបាលជំនាញក្រុងប៉ៃលិនបានបន្តថា ករណីនេះបានកើតឡើងកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២២និង១០នាទី ជនរងគ្រោះនិងមិត្តភ័ក្កឈ្មោះ ផៃ សុមឿន ភេទប្រុស អាយុ១៩ឆ្នាំ និង ឈ្មោះ អុល តួ ភេទប្រុស អាយុ១៩ឆ្នាំ បានជិះម៉ូតូចំនួន០២គ្រឿង ចេញមកពីផ្ទះនៅភូមិអូរចិតប្រាំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ទាំងអស់គ្នាដើម្បីមកលេងមិត្តភ័ក្កឈ្មោះ ចាន់ ភេទស្រី និង ឈ្មោះ ធី ភេទប្រុស ធ្វើការនៅហាង១៩៩៣ រហូតដល់ម៉ោង២៣បនិង២០នាទី ជនរងគ្រោះរួមទាំងមិត្តភ័ក្កបានឡើងម៉ូតូបម្រុងចេញមកផ្ទះវិញស្រាប់តែជនបង្កមានគ្នាប្រហែលចំនួន០៩នាក់ ជិះម៉ូតូចំនួន០៣គ្រឿង ប្រដាប់ដោយកាំបិត,ដំបង,ដុំថ្ម បានចុះមកពីលើម៉ូតូចូលមកដេញកាប់ទៅលើក្រុមជនរងគ្រោះ ពេលនោះក្រុមជនរងគ្រោះបានរត់ចូលទៅហាង១៩៩៣វិញបន្សល់ទុកម៉ូតូចំនួន០២គ្រឿង សេរីឆ្នាំ២០១៧ និងសេរីឆ្នាំ២០១៩ ត្រូវក្រុមជនបង្កកាប់បណ្តាលឱ្យខូចខាតផ្នែកក្បាលនិងអាវជាមធ្យមទាំង ០២គ្រឿង ក្រោយធ្វើសកម្មភាពរួចក្រុមជន បង្កទាំងអស់បានជិះម៉ូតូរត់គេចខ្លួនបាត់។
មន្ត្រីនគរបាលជំនាញក្រុងបានបន្តថា ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះនៅថ្ងៃទី ១៦ខែ០២ឆ្នាំ២២៣ វេលាម៉ោង១១និង៤០នាទី ភ្លាម់កម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ៃលិន កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំស្ទឹងកាច់ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនបង្កចំនួន០១នាក់ នៅចំណុចរោងចក្រចិន ស្ថិតនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បាននាំជនសង្ស័យ ឈ្មោះ សយ សុភី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករបេះស្វាយ រស់នៅភូមិស្រង់មានជ័យ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន(+)
-វត្ថុតាងដកហូតរួមមាន៖
១-ម៉ូតូម៉ាកMSLAZ សេរី២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១HR-១៤០១។
-រួចក៏យកមកសាកសួរ នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ក្រោយពីសាកសួររួចជនបង្កបានសារភាពថា ខ្លួននិងបក្សពួកមានគ្នាចំនួន០៧នាក់៖
១-ឈ្មោះ រដ្ឋ ហៅហុីង ភេទប្រុស នៅភូមិស្រង់មានជ័យ ស្រុកសាលាក្រៅ។
២-ឈ្មោះ អុីង ភេទប្រុស នៅភូមិអូរអណ្តូង ស្រុកសាលាក្រៅ។
៣-ឈ្មោះ ទីណា ភេទប្រុស នៅភូមិទឹកចេញ ស្រុកសាលាក្រៅ។
៤-ឈ្មោះ យក្ស ភេទប្រុស នៅភូមិទឹកចេញ ស្រុកសាលាក្រៅ។
៥-ឈ្មោះ ណុច ភេទប្រុស នៅភូមិស្រង់មានជ័យ ស្រុកសាលាក្រៅ។
៦-ម្នាក់ទៀតមិនស្គាល់ឈ្មោះ។
-ជិះម៉ូតូចំនួន០៣គ្រឿង បានធ្វើសកម្មភាពកាប់ទៅលើម៉ូតូក្រុមជនរងគ្រោះពិតប្រាកដមែន ក្រោយពីធ្វើសកម្មភាពរួចជនបង្កខាងលើបានគេចខ្លួនបាត់។
.-ករណីនេះ មន្ត្រីនគរបាលជំនាញស្នើសុំយោបល់លោក ស្នងការ ឃាត់ខ្លួនជនសង្ស័យខាងលើរួមទាំងវត្ថុតាង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង