Banner KNP Detail Top

ជនសង្ស័យម្នាក់ ជិះម៉ូតូធ្វេីសកម្មភាពឆក់កាបូបលុយពីស្ត្រីម្នាក់ បានសម្រេច នៅភ្នំពេញ

ភ្នំពេញ៖ កាលពី ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ជនសង្ស័យម្នាក់ជិះម៉ូតូធ្វេីសកម្មភាពឆក់យកកាបូបលុយពីស្ត្រីម្នាក់បានសម្រេច ហេីយគេចខ្លួនបាត់ដោយសុវត្តិភាព ចំណែកជនរងគ្រោះដួលរងរបួសបែកមុខបែកមាត់ បង្កការភ្ញាក់ផ្អេីល នៅចំណុចក្រោមស្ពានអាកាសចោមចៅ ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។


ជនរងគ្រោះឈ្មោះសុខ ស្រីមុំ ភេទស្រីអាយុ៣៥ឆ្នាំ ស្នាក់នៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ទ្រព្យសម្បត្តិដែលជនសង្ស័យឆក់យកកាបូបទៅនោះមានលុយ២៧,០០០រៀល ទូរស័ព្ទម៉ាកoppoមួយគ្រឿង។


មុនពេលកេីតហេតុជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FC-2225 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកេីត ខណ:មកដល់ចំណុចក្រោមស្ពានអាកាសចោមចៅ ដែលជាកន្លែងកេីតហេតុស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូហុងដាឌ្រីមមិនចាំស្លាកលេខមកពីក្រោយ ហើយក៏លូកដៃឆក់យកកាបូបរបស់ជនរងគ្រោះដែលស៊កដាក់ក្នុងហោប៉ៅខាងស្តាំបានសម្រេច រួចគេចខ្លួនបាត់ទៅ ចំណែកជនរងគ្រោះដួលបែកមុខមាត់វង្វេងស្មារតីបាត់ការចងចាំ។
សមត្ថកិច្ចបានចុះទៅដល់ហើយនាំជនរងគ្រោះមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលចោមចៅទី៣ តែដោយសារសួរនាំមិនកេីតក៏ឱ្យបងប្អូននាំយកទៅមន្ទីរពេទ្យព្យាបាលសិន ចាំមកដាក់ពាក្យបណ្តឹងតាមក្រោយ៕

អត្ថបទដែលជាប់ទាក់ទង