Banner KNP Detail Top

បុរសចំនួន២នាក់ ត្រូវបាននារីម្នាក់ចោទថា ជាចោរឆក់ទូរស័ព្ទរបស់ខ្លួន រួចស្រែកឆោឡោផ្អើល ដល់ពលរដ្ឋនាំគ្នាជួយដេញចាប់បានភ្លាមៗ

បុរសចំនួន២នាក់ ត្រូវបាននារីម្នាក់ចោទថា ជាចោរឆក់ទូរស័ព្ទរបស់ខ្លួន រួចស្រែកឆោឡោផ្អើល ដល់ពលរដ្ឋនាំគ្នាជួយដេញចាប់បានភ្លាមៗ

ភ្នំពេញ ៖ កាលពី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចទីតាំងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវ២០៨ កែងផ្លូវលេខ៦៣ ហៅវិថីត្រសក់ផ្អែម ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។
នៅមុនពេលកើតហេតុ នាងបានធ្វើដំណើរចេញពីផ្ទះជួលរបស់ខ្លួនដោយថ្មើរជើង ក្នុងគោលបំណងទៅរកទិញអីហូប។ មួយស្ទុះក្រោយមក ស្រាប់តែមានបុរស២នាក់ជិះម៉ូតូស៊ូសុគីនិច ពណ៌ស.លាយក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1FZ.6478 មកឈប់ក្បែរ រួចហៅនាងទៅហូបអី តែត្រូវនាងបដិសេដមិនទៅទេ ហើយ ភ្លាមៗនោះ បុរសម្នាក់ក្នុងចំណោមអ្នកទាំងពីរនាក់ បានធ្វើសកម្មភាពឆក់យកទូរស័ព្ទពីរូបនាង ដោយស្ទុះទៅឱបនាង រួចឆក់ ហើយរត់គេចខ្លួនតែម្តង។

នារីរងគ្រោះបានបន្តថា ដោយសារម្នាក់បានឆក់ទូរស័ព្ទ និងម្នាក់ទៀតនៅលើម៉ូតូ ដូច្នេះនាងក៏បានរត់ទៅចាប់ក្របួច.កអាវអ្នកបើកម៉ូតូ បណ្តាលឲ្យដួលម៉ូតូ ហើយភ័យស្លន់ស្លោរត់ទាំង២នាក់តែម្តង ហើយនាងបានស្រែកហៅប្រជាពលរដ្ឋអោយជួយដេញតាមឃាត់ខ្លួនបានទាំង២នាក់ទៅ។
សមត្ថកិច្ចមូលដ្ឋានបាននាំខ្លួនជនសង្ស័យទាំង២នាក់នេះ រួមទាំងម៉ូតូ និងនារីរងគ្រោះ យកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង