Banner KNP Detail Top

បង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (ប្រជល់មាន់) ឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន ២នាក់ ស្ថិតត្រង់ចំណុចភូមិព្រៃទទឹង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង

បង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (ប្រជល់មាន់) ឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន ២នាក់ ស្ថិតត្រង់ចំណុចភូមិព្រៃទទឹង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ យោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃសុក្រទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាណន់ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈម្សិលមិញ បានចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (ប្រជល់មាន់) នៅក្នុងមូលដ្ឋាន ឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន ២នាក់ ស្ថិតត្រង់ចំណុចភូមិព្រៃទទឹង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ។
មន្រ្តីដដែលបន្តថា កម្លាំងសមត្ថកិច្ចជំនាញ បានឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន ០២នាក់ ១-ឈ្មោះ ហាប់ លី ភេទប្រុស អាយុ៦២ឆ្នាំ ទីលំនៅភូមិព្រៃទទឹង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ។ និង២-ឈ្មោះ ត្រួយ ស៊ត ភេទប្រុស អាយុ ៤៥ឆ្នាំ ទីលំនៅភូមិព្រៃទទឹង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតរួមមាន ៖
-មាន់ឈ្មោល ០២ក្បាល
-សង្វៀនប្រជល់មាន់ ០១
-ក្រណាត់ក្រាលសង្វៀន ០១
-ធុងទឹក ០១
-ម៉ូតូចំនួន ០៣គ្រឿង ។
ក្រោយពេលនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង០២នាក់ខាងលើ ត្រូវបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀតរួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ ៕

អត្ថបទដែលជាប់ទាក់ទង