ភ្លើងឆាបឆេះសន្ធោរសន្ធៅ ខណៈពេលដែលម្ចាស់មិននៅរវល់ចេញក្រៅ ហើយបិទទ្វារចាក់សោចោល
ភ្លើងឆាបឆេះសន្ធោរសន្ធៅ ខណៈពេលដែលម្ចាស់មិននៅរវល់ចេញក្រៅ ហើយបិទទ្វារចាក់សោចោល
ភ្នំពេញ ៖ ហេតុការណ៍នេះបានកើតឡើង កាលពី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ផ្ទះនេះ សាងសង់ពីដែកប្រក់ដំបូលស័ង្កសី និងបិទបាំងជញ្ជាំងស័ង្កសីទំហំ៦ម៉ែត្រគុណ និង៧ម៉ែត្រដែលមានម្ចាស់ឈ្មោះ ស៊ីណា កញ្ញា ភេទស្រី អាយុ២៣ឆ្នាំ និងបានជួលទៅឲ្យឈ្មោះថន ចាន់សុរ៉ាវី ភេទស្រី អាយុ៤០ឆ្នាំ មុខរបរកម្មការីនីរោងចក្រស្នាក់នៅក្នុង១ខែ១០០ដុល្លារ។
ស្ត្រីអ្នកជួលផ្ទះនេះ ស្នាក់នោះបានប្រមូលអេតចាយពីកន្លែងផ្សេងៗយកទៅស្តុកនៅក្នុងផ្ទះច្រើនគួរសមដែរដើម្បីត្រៀមលក់ចេញ ហើយកន្លងមកគាត់បានលក់ចេញជាបន្តបន្ទាប់មកហើយ។ប៉ុន្តែលើកនេះនៅពុំទាន់ដល់ថ្ងៃលក់ចេញនៅឡើយ នៅវេលាព្រឹកថ្ងៃកើតហេតុគាត់បានបិទទ្វារផ្ទះចាក់សោចោលគ្មានមនុស្សនៅទេ រួចក៏ចាកចេញទៅក្រៅបាត់ ក្រោយមកក៏ស្រាប់តែឮស្នូរផ្ទះលាន់សូរផាំងចេញពីក្នុងផ្ទះដែលសង្ស័យផ្ទុះកំប៉ុងហ្គាស់។
ខណៈនោះស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះឡើងសន្ធោរសន្ធៅ និងផ្សែងហុយយ៉ាងឃ្មួលខ្មាញ់ព្រមទាំងឆេះដល់ខ្សែកាបភ្លើងនៅមុខផ្ទះនោះថែមទៀតផង។
ក្រោយពីមានហេតុការបែបនេះកើតឡើងអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ និងសង្កាត់សំរោងក្រោម។បានចេញអន្តរាគមន៍ និងផ្ដល់ដំណឹងដល់ក្រុមរថយន្តពន្លត់អគ្គិភ័យចេញទៅច្រើនគ្រឿងជួយបា.ញ់ពន្លត់ទើបរលត់ទៅវិញទាំងស្រុង ៕