Banner KNP Detail Top

ពិតជាសោកស្ដាយខ្លាំងណាស់ ក្រោយសុនខជាទីស្រលាញ់បានស្លាប់

ពិតជាសោកស្ដាយខ្លាំងណាស់ ក្រោយសុនខជាទីស្រលាញ់បានស្លាប់

ភ្នំពេញ ៖ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ តារាចម្រៀងរ៉េបលំដាប់អន្តរជាតិរបស់កម្ពុជា លោក ម៉ាន់ វណ្ណដា បានពោលពាក្យយ៉ាងក្ដុកក្ដួលចេញពីចិត្ត ដោយភ្ជាប់ជាមួយរូបភាពមួយសន្លឹកដែលមានវត្តមានលោក និងសុនខជាទីស្រលាញ់របស់លោក ក្រោយសុនខដ៏ឃ្យូតគួរឲ្យខ្នាញ់ និងគួរឲ្យស្រលាញ់របស់លោកបានបាត់បង់ជីវិត។
ក្នុងសំណេរភ្ជាប់ជាមួយរូបភាព លោក វណ្ណដា បានឲ្យដឹងជាភាសារអង់គ្លេសថា «You have left my life, but you will never leave my heart. Daddy always love u…Rest easy my little girl ALIEN» ខណៈសំណេរនេះ មានន័យជាភាសារខ្មែរថា «អ្នកបានចាកចេញពីជីវិតរបស់ខ្ញុំ ប៉ុន្តែអ្នកមិនដែលចាកចេញពីបេះដូងរបស់ខ្ញុំឡើយ។ ប៉ាតែងតែស្រលាញ់អ្នក សម្រាកឱ្យស្រួល កូនស្រីតូច ALIEN»។
ជាមួយគ្នានេះ នៅលើ Story Facebook របស់តារាប្រុសរូបនេះ ក៏បានបង្ហោះនៅវីដេអូមួយទាក់ទងនឹងសុនខ ដែលមើលទៅពិតជាគួរឲ្យស្រណោះខ្លាំងណាស់។ ហើយតាមអ្វីដែលលោកបង្ហោះមើលទៅលោកពិតជាស្រលាញ់សុនខ (សត្វឆ្កែ) របស់លោកខ្លាំងណាស់ ហើយលោកក៏មានអារម្មណ៍សោកស្ដាយណាស់ដែរ ដែលត្រូវមកបាត់បង់សត្វជាទីស្រលាញ់ត្រឹមមួយប៉ប្រិចភ្នែកបែបនេះ។
បងប្អូនខ្លះបានលើកឡើងថា «ទាល់តែអ្នកស្រលាញ់សត្វពិតប្រាកដ ទើបយល់ពីអារម្មណ៍មួយនេះ គ្រប់សត្វទាំងអស់គឺយើងសុទ្ធតែស្រលាញ់វា គ្រាន់តែថា សត្វដែលនៅជាមួយយើងរាល់ថ្ងៃ គឺយើងស្រលាញ់ខ្លាំងបំផុត។ ហើយសុខៗត្រូវមកជួបរឿងនឹកស្មានមិនដល់ ស្លា.ប់ត្រឹមមួយប៉ប្រិចភ្នែក ទាំងដែលម្ចាស់កំពុងស្រលាញ់ដូចកូនបែបនេះ គឺពិបាកនឹងទទួលយកខ្លាំងណាស់ វាមានអារម្មណ៍ថា សោកស្ដាយ និងស្រណោះជាពន់ពេក ហើយក៏ពិបាកចិត្តខ្លាំងណាស់ដែរ ដែលត្រូវមកបាត់បង់ត្រឹមមួយភ្លែត ចំពោះខ្ញុំជាអ្នកស្រលាញ់សត្វ គឺខ្ញុំមានអារម្មណ៍ថា អាណិតសុនខដ៏ឃ្យូតគួរឲ្យស្រលាញ់នេះខ្លាំង យ៉ាងណាសូមចូលរួមសោកស្ដាយផង បងវណ្ណដា ដែលត្រូវបាត់បង់សត្វជាទីស្រលាញ់» ៕

អត្ថបទដែលជាប់ទាក់ទង