Banner KNP Detail Top

ជនជាតិឥណ្ឌូនេស៊ីម្នាក់ស្លាប់ ដោយ

ជនជាតិឥណ្ឌូនេស៊ីម្នាក់ស្លាប់ ដោយគាំងបេះដូង មុនពេលបញ្ជូនទៅមន្ទីរពេទ្យ

បន្ទាយមានជ័យ: កាលពី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ជនជាតិឥណ្ឌូនេស៊ីម្នាក់ស្លាប់ដោយគាំងបេះដូងមុនពេលបញ្ជូនទៅមន្ទីរពេទ្យ នៅបុរីដួងច័ន្ទក្នុងភូមិ សាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនជាតិឥណ្ឌូនេស៊ី ឈ្មោះ សាមុតអែល អ៊ីវ៉ាន់ ជូលីយ៉ូ(SAMUEL IVAN JULIO ) អាយុ ៣០ ឆ្នាំ(៣-កក្កដា-១៩៩៣) ភេទប្រុសកាន់លិខិតឆ្លងដែនលេខ៖ C ២១០៧៤៣០ ស្នាក់នៅបណ្តោះអាសន្ន ភូមិសមគ្គីមានជ័យសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
ការបំភ្លឺពីឈ្មោះ អេហ្កា អានឌ្រា(EGA ANDREA )ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ឥណ្ឌូនេស៊ី កាន់លិខិតឆ្លងដែនលេខ ៖C ៩៦៣៩៥៥៤ ត្រូវជាមិត្តភក្តិស្នាក់នៅបន្ទប់ជាមួយគ្នានិងនៅកន្លែងកើតហេតុ បានប្រាប់សមត្ថកិច្ចថា ជនរងគ្រោះមកបំរើការងារក្នុងក្រុងប៉ោយប៉ែតបា ន៧ ខែមកហើយ ។គាត់ធ្លាប់ប្រាប់ថា ឈឺដើមទ្រូង ថប់ៗ ពិបាកដង្ហើម បន្តបន្ទាប់ ។
លុះដល់វេលាម៉ោង៩ ព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ គាត់បានដេកស្តូកស្តឹង រួចត្រូវនាំទៅសង្គ្រោះនៅមន្ទីរពហុព្យាបាលចាស្មីន។ពេលមកដល់ពេទ្យចាស្មីន រួចបន្តទៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ប៉ុន្តែមិនអាចសង្គ្រោះបាន។
តាមការសន្និដ្ឋានរបស់ក្រុមការងារត្រួតពិនិត្យ និង គ្រូពេទ្យកោសល្យវិច្ច័យនៃមន្ទីរពេទ្យបង្អែកប៉ោយប៉ែតនិងយោង តាមបំភ្លឺពីមិត្តភក្តិថា ជនរងគ្រោះបានស្លាប់ដោយសារជម្ងឺគាំងបេះដូង ពុំពាក់ព័ន្ធនឹងអំពើឃាតកម្មរឺអត្តឃាតឡើយ។
នគរបាលក្រុងប៉ោយប៉ែតបានបន្តទៀតថាដោយយោងការស្នើសុំពីម្តាយបង្កើត សពត្រូវបានដឹកយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង