Banner KNP Detail Top

អគ្គីភ័យឆាបឆេះអគារកំពុងសាងសង់១កន្លែង សង្កាត់

អគ្គីភ័យឆាបឆេះអគារកំពុងសាងសង់១កន្លែង សង្កាត់លេខ៤ ក្រុងព្រះសីហនុ

អគ្គីភ័យឆាបឆេះអគារកំពុងសាងសង់១កន្លែង សង្កាត់

(ព្រះសីហនុ)៖ កាលពី យប់ថ្ងៃ១៨ ខែកុម្ភៈ ឆ្នាំ២០២៣ អគ្គីភ័យបានឆាបឆេះអគារកំពុងសាងសង់មួយកន្លែងមានទំហំ៤ម៉ែត្រ គុណ៦ម៉ែត្រ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ តែភ្លាមៗកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាន បានជួយអន្តរាគមន៍ភ្លាមៗ រហូតគ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោង៩ៈ៣៥នាទីយប់ដដែល។
ក្រោយមានហេតុការណ៍នេះកើតឡើងភ្លាម កម្លាំងការិយាល័យបង្ការ និងពន្លត់អគ្គិភ័យរបស់លោកបានសហការជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ចុះទៅដល់កន្លែងកើតហេតុ និងជួយបាញ់ពន្លត់រហូតគ្រប់គ្រងស្ថានការណ៍១០០ភាគរយ មិនបណ្តាលឲ្យរងគ្រោះដល់នរណាម្នាក់នោះឡើយ។
កម្លាំងសមត្ថកិច្ចបានចូលទៅគ្រប់ជាន់ទាំងអស់ ដើម្បីធ្វើការពន្លត់ឱ្យបានទាន់ពេលេវលា។ យ៉ាងណាក៏ដោយសមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីមូលហេតុដែលនាំឱ្យមានគ្រោះអគ្គិភ័យនេះនៅឡើយទេ ហើយសម្រាប់ទំហំនៃការខូចខាតទ្រព្យសម្បត្តិនោះ ក៏មិនទាន់អាចវាយតម្លៃបាននៅឡើយទេ។
ករណីនេះ សមត្ថកិច្ចប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យ សរុបចំនួន៥គ្រឿង ក្នុងនោះមានរថយន្តពន្លត់អគ្គីភ័យ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តចំនួន១គ្រឿង រថយន្តពន្លត់អគ្គីភ័យ ស្នងការដ្ឋាននគរបាលខេត្តចំនួន៣គ្រឿង រថយន្តពន្លត់អគ្គីភ័យ៧១១ ចំនួន១គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង