Banner KNP Detail Top

ឃាត់ខ្លួនជនប្រុសស្រីចំនួន១២នាក់ យកមកសាកសួរនៅបញ្ជាការដ្ឋាន

ឃាត់ខ្លួនជនប្រុសស្រីចំនួន១២នាក់ យកមកសាកសួរនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួចបញ្ជូនទៅតុលាការ

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ បានបន្តចុះទៅដល់ទីតាំងផ្ទះលេខ៧៣ ផ្លូវបេតុង ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ដើម្បីបន្តយកជនសង្ស័យដែលមានការពាក់ព័ន្ធនឹងករណីខាងលើបន្ថែមទៀត ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញារង ប្លង់ សុផល និងមានការដឹកនាំសម្របសម្រួលនីតិវិធីដោយក្រឡាបញ្ជី គឹម ឆេងប៊ុន ផងដែរ។ នៅពេលដែលសមត្ថកិច្ចកងរាជអាវុធហត្ថ កំពុងធ្វើការបែរជាក្រុមសាច់ញាតិជនសង្ស័យមិនព្រមសហការ ថែមទាំងរារាំងនិងបានប្រើពាក្យសម្តីមិនគួរគប្បីជេរប្រមាថមកលើសមត្ថកិច្ចដែលកំពុងអនុវត្តច្បាប់ទៀតផង។ ឃើញដូចនេះ សមត្ថកិច្ចជំនាញកងរាជអាវុធហត្ថក៏បានឃាត់ខ្លួនជនប្រុសស្រីចំនួន១២នាក់យកមកសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញតែម្តង។
ជនសង្ស័យទាំង១២នាក់ខាងលើ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង