Banner KNP Detail Top

ប្រដេញតាមស្ទាក់ចាប់រថយន្តមួយគ្រឿង បើកដោយបុរសជាជនជាតិចិន ២នាក់ បន្ទាប់ពីមានជនជាតិវៀតណាមម្នាក់ បាន

ប្រដេញតាមស្ទាក់ចាប់រថយន្តមួយគ្រឿង បើកដោយបុរសជាជនជាតិចិន ២នាក់ បន្ទាប់ពីមានជនជាតិវៀតណាមម្នាក់ បានលោតចុះពីលើរថយន្តនោះ  និងរត់មកអោយសមត្ថកិច្ចជួយទាំងខ្លួនរងរបួស និងបានចង្អុល

ភ្នំពេញ ៖  កាលពី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅត្រង់ចំណុចស្តុបស្ពានអាកាសផ្សារដីហុយ តាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានធ្វើការជិះម៉ូតូល្បាតនៅក្នុងភូមិសាស្ត្រ ដើម្បីកាត់បន្ថយ និងទប់ស្កាត់បទល្មើសផ្សេងៗដែលអាចកើតឡើងដោយប្រការណាមួយ។ លុះពេលជិះល្បាតដល់ចំណុចភូមិឧកញ៉ាវាំង ផ្លូវបេតុង ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ស្រាប់តែមានបុរសជាជនជាតិវៀតណាមម្នាក់ បានលោតចុះពីលើរថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស GS300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-9599 ដែលបើកបរដោយបុរសជាជនជាតិចិនចំនួន២នាក់។ បុរសជាជនជាតិវៀតណាមរូបនេះ ក៏បានរត់ដៅមករកកម្លាំងសមត្ថកិច្ចដើម្បីអោយជួយ ទាំងខ្លួនរងរបួស និងបានចង្អុលទៅកាន់រថយន្តទាំងសភាពភ័យស្លន់ស្លោយ៉ាងខ្លាំង។ រីឯរថយន្តនោះវិញ គ្រាន់តែឃើញកម្លាំងសមត្ថកិច្ចភ្លាមៗ ក៏បានព្យាយាមជិះគេចខ្លួនយ៉ាងលឿនដូចហោះតែម្តង ខណៈពេលនោះកម្លាំងសមត្ថកិច្ចក៏បានជិះប្រដេញតាមពីក្រោយរថយន្ត រហូតទៅដល់ចំណុចកើតហេតុនេះ  ទើបអាចធ្វើការស្ទាក់ឃាត់ជាប់ភ្លាមៗតែម្តង។

សមត្ថកិច្ចក៏បាននាំខ្លួនបុរសជាជនជាតិចិនទាំង២នាក់ និងជនជាតិវៀតណាម រួមទាំងរថយន្តនោះ យកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការសាកសួរនាំ និងចាត់ការទៅតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង