Banner KNP Detail Top

សំរេចបិទមន្ទីរពេទ្យឯកជន ០៦ទីតាំង ដែលមិនទាន់មានច្បាប់អនុញ្ញាត នៅតាកែវ

 

សំរេចបិទមន្ទីរពេទ្យឯកជន ០៦ទីតាំង ដែលមិនទាន់មានច្បាប់អនុញ្ញាត នៅតាកែវ

គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងដូនកែវ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដឹកនាំដោយ លោក កង អាណាន់ អភិបាលក្រុង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងដូនកែវ អមដំណើរដោយលោកអភិបាលរងក្រុង បានដឹកនាំក្រុមការងារ ព្រមទាំងមន្ត្រីជំនាញ នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិដូនកែវ និងមន្ទីរសុខាភិបាលខេត្តតាកែវ កម្លាំងកងរាជអាវុធហត្ថក្រុង កម្លាំងអធិការដ្ឋាននគរបាលក្រុង លោកចៅសង្កាត់ទាំងបី ចុះត្រួតពិនិត្យ នៅតាមទីតាំងមន្ទីរសម្រាកព្យាបាល និងសម្ភពធំៗចំនួន១២ទីតាំង ក្រុងដូនកែវ ក្នុងនោះដែរបានរកឃើញទីតាំងចំនួន០៥ ដែលមិនទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល និងបានឱ្យម្ចាស់ទីតាំង ទាំង០៦នេះ ធ្វើកិច្ចសន្យាបិទទីតាំងទាំងស្រុងផងដែរ។

ក្រោយផ្ទុះរឿងមន្ទីរពេទ្យឯកជននៅស្រុកបាទី ដែលបានបើកបំរើសេវារាប់ឆ្នាំមកហើយដោយអត់ច្បាប់ រហូតមានការចាក់ថ្នាំប្រតិកម្មធ្វើឱ្យអ្នកជំងឺស្លាប់។ លោកភិបាលក្រុងដូនកែវ បញ្ជាក់ថា មានទីតាំងផ្ដល់សេវាសុខាភិបាល ចំនួន៦ទីតាំងដែលមិនទាន់មានច្បាប់អនុញ្ញាតនោះរួមមាន ៖
១-មន្ទីរសម្រាកព្យាបាលនិងសម្ភព ឃ្វីន ស្ថិតនៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ
២-មន្ទីរសម្រាកព្យាបាលនិងសម្ភព ដូនកែវ ស្ថិតនៅភូមិថ្មី សង្កាត់រកាក្រៅ ក្រុងដូនកែវ
៣-មន្ទីរសម្រាកព្យាបាលនិងសម្ភព ចិន្តារង្សី ស្ថិតនៅភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ
៤-មន្ទីរសម្រាកព្យាបាល ប៉ុល សុខា ស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ
៥-មន្ទីរសម្រាកព្យាបាល រិទ្ធ រដ្ឋា ស្ថិតនៅភូមិព្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ
៦-មន្ទីរសម្រាកព្យាបាលនិងសម្ភព សាំង ជិនជូ ស្ថិតនៅភូមិឡូរី សង្កាត់រកាក្រៅ ក្រុងដូនកែវ៕

អត្ថបទដែលជាប់ទាក់ទង