Banner KNP Detail Top

សុខៗស្រាប់តែមានភ្លើងឆាបឆេះរោងមួយសង់ទុកចោល សង្ស័យថា មានគេលួចដុត នៅចំណុចភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ

សុខៗស្រាប់តែមានភ្លើងឆាបឆេះរោងមួយសង់ទុកចោល សង្ស័យថា មានគេលួចដុត នៅចំណុចភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ

ខេត្តក្រចេះ៖ នៅយប់ថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២៣ នៅសុខៗស្រាប់តែមានភ្លើងឆាបឆេះរោងមួយសង់ទុកចោល របស់លោកសៀម គឹមតឹម សមត្ថកិច្ចថា អត់មានខូចខាតសំភារ:អ្វីនោះទេ។ នៅចំណុចភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។
ករណីអគ្គីភយ័ឆេះ រោងមួយកន្លែងរបស់ឈ្មោះ សៀម គឹមតឹម ភេទប្រុស អាយុ៤៦ឆ្នាំ ចំនួន ១ ខ្នង
– ទំហំ ១០ម៉ែត្រ×១៥ ម៉ែត្រ ធ្វើអំពីឈើប្រក់សង្គសី
សមត្ថកិច្ចបញ្ជាក់ទៀតថា ចំពោះសំភារ: ជាផ្ទះទុកចោល (មិនមានខូចខាតសំភារ:អ្វីនោះទេ)
មូលហេតុ កើតឡើងនៃការឆេះនោះ សមត្ថកិច្ចថាមិនទាន់ដឹងនៅឡើយកំពុងសាស្រាវជ្រាវ ដើម្បីបញ្ជាក់រកមូលហេតុក្នុងការឆេះនេះ។


សូមរំលឹកថា នេះបើតាមការលួចបង្ហើបឲ្យដឹងពីអ្នកជិតខាង គេសង្ស័យថា មានគេលួចដុត ព្រោះរោងនេះជារោងស្តុបឈើនៅឆ្ងាយពីផ្ទះ ធ្វើសិប្បកម្មពីមុនមកជារបស់ម្ចាស់ផ្ទះខាងលើ។ ហើយក៏មានឈើមួយចំនួននៅសេសសល់ ក្រោយពីសមត្ថកិច្ចជួយពន្លត់ភ្លើងរួច ជាក់ស្តែងឈើដែលត្រូវភ្លើងឆេះអស់ក្នុងរោងនោះ នៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេ ព្រោះសមត្ថកិច្ចមិនអាចបញ្ចាក់បានឡើយ ព្រោះកំពុងធ្វើការ រកមូលហេតុ និងស្រាវជ្រាវ៕

អត្ថបទដែលជាប់ទាក់ទង