Banner KNP Detail Top

បង្ក្រាបជាក់ស្តែង ករណីឆក់ទូរស័ព្ទ ឃាត់ខ្លួនជនសង្ស័យម្នាក់

បង្ក្រាបជាក់ស្តែង ករណីឆក់ទូរស័ព្ទ ឃាត់ខ្លួនជនសង្ស័យម្នាក់

បង្ក្រាបជាក់ស្តែង ករណីឆក់ទូរស័ព្ទ ឃាត់ខ្លួនជនសង្ស័យម្នាក់

ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ ២០២៣ នៅចំណុចផ្លូវ១០៣ ភូមិ ទួលថ្ងាន់ សង្កាត់ ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ សាន់ រតនា ភេទ ស្រី អាយុ ៣៧ឆ្នាំ ស្នាក់នៅផ្ទះលេង ២២៧ ផ្លូវបេតុង ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ចំណែកជនសង្ស័យ ឈ្មោះ ទូច អំរិត ភេទប្រុស អាយុ ២៦ ស្នាក់នៅផ្លូវរត់ភ្លេីង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ សម្ភារៈបាត់បង់ទូរស័ព្ទ មួយគ្រឿង SAMSUNG GALAXY S8។

នៅមុនពេលកេីតហេតុ គាត់បានជិះម៉ូតូបម្រុងទៅទិញថ្នាំពេទ្យ នៅចំណុចម្តុំផ្លូវ១០៣ ភូមិ ទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ លុះដល់ចំណុចកេីតហេតុ ជនរងគ្រោះបម្រុងខល ហេីយក៏បានទុកទូរស័ព្ទ នៅហោប៉ៅម៉ូតូ ស្រាប់តែលិចមុខជនសង្ស័យ ពីរនាក់ បានធ្វេីសកម្មភាពឆក់យកទូរស័ព្ទទៅ ហេីយក៏ស្រែកឆោឡោផ្អេីលដល់ប្រជាពលរដ្ឋ ក៏បានជិះម៉ូតូដេញតាមក្រោយ រហូតដល់ចំណុចភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ជនសង្ស័យក៏បានគេចរ៉ឺម៉ករអិលដួល ហេីយបម្រុងរត់ ក៏ត្រូវបានប្រជាពលរដ្ឋចាប់បានម្នាក់ និងម្នាក់ទៀត រត់គេចខ្លួនបាត់ទៅ (ដោយយកទូរស័ព្ទជនរងគ្រោះទៅជាមួយ) ។ ចំណែកជនសង្ស័យម្នាក់ ក៏បានប្រគល់ទៅឱ្យនគរបាលប៉ុស្តិ៍ទួលសង្កែទី១សាកសួរ និងទៅបង្ហាញកន្លែងកេីតហេតុ នៅក្នុងទឹកដីទួលសង្កែទី២ ហេីយក៏បានប្រគល់ជនសង្ស័យម្នាក់និងម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពាក់ស្លាកលេខ ភ្នំពេញ 1 IT 9896 ប្រគល់ឱ្យនគរបាលរដ្ឋបាលទួលសង្កែទី២។ កម្លាំងជំនាញខណ្ឌប៉ុស្តិ៍ បាននិងកំពុងកសាងសំណុំរឿងជនសង្ស័យ ចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង