ផ្ទុះការរិះគន់! ក្រោយពីមានរថយន្តមួយគ្រឿងបើកបរ ដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលបាន
ផ្ទុះការរិះគន់! ក្រោយពីមានរថយន្តមួយគ្រឿងបើកបរ ដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលបានបញ្ជាយានយន្តល្មើសច្បាប់ចរាចរណ៍ គឺបើកបញ្ជ្រាស់ទិសដៅ នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ
ភ្នំពេញ ៖ រឿងរ៉ាវបំពានច្បាប់ និងស្លាកសញ្ញាចរាចរណ៍នៅតែកើតមានជាហូរហែ ដែលតោងទាមទារឱ្យបងប្អូនអ្នកបើកបរបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសគឺការបើកបរនៅលើផ្លូវល្បឿនលឿនតែម្តង មិនថាពេលយប់ និងពេលថ្ងៃឡើយ។
ថ្មីៗនេះ មានរថយន្តទំនើបមួយគ្រឿង បានបើកបរបញ្ជ្រាស់ទិសដៅ នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងរធ្ងរដល់អ្នករួមដំណើរលើដងផ្លូវមួយនេះ ខណៈមហាជនបាននិងកំពុងផ្ទុះការរិះគន់យ៉ាងខ្លាំងទៅលើទង្វើរបស់អ្នកបើកបររូបនេះថា បានប្រមា.ថអាយុជីវិតអ្នកដំណើរផ្សេងទៀតលើដងផ្លូវ។
តាមរយៈវីដេអូមួយមានរយៈពេលប្រមាណ ១:០០នាទី បានបង្ហាញអំពីសកម្មភាពបើកបរល្មើសច្បាប់ចរាចរណ៍របស់រថយន្តមួយគ្រឿងនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីវេលាម៉ោង០៦និង៤៥នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទីថ្មីៗនេះ។
តាមរយៈវីដេអូដែលបង្ហោះដោយគណនីហ្វេសប៊ុកឈ្មោះជាភាសារអង់គ្លេស «Veasna Leang» បានបង្ហាញឲ្យឃើញនៅរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក មិនស្គាល់ស្លាកលេខ បានបើកបរបញ្ជ្រាសទិសដៅនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នាពេលយប់ព្រលប់ ខណៈករណីនេះបានធ្វើឲ្យរថយន្តដែលធ្វើដំណើរត្រូវទិសដៅវ៉ាក់អើតែម្ដង ហើយបើគេចមិនទាន់ទេនោះ ច្បាស់ជាបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរតែម្ដង។
ជាមួយគ្នានេះ ក្រោយវីដេអូនេះ ត្រូវបានចែកចាយយ៉ាងព្រោងព្រាតរួចមក យើងសង្កេតឃើញមហាជនអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកបានរិះគន់យ៉ាងចាស់ដៃ ដោយម្នាក់ៗបានចូលទៅខមិនលើកឡើងថា «បុគ្គលរូបនេះ មើលទៅប្រហែលជាមិនដែលឆ្លងកាត់ការរៀនសូត្រនៅសាលាបើកបរនោះឡើយ ទើបបើកបរមិនដឹងទិសគន្លងបែបនេះ»។
អ្នកលេងបណ្ដាញសង្គមឯទៀតក៏បានចូលទៅខមិនបញ្ចេញមតិ ដោយសរសេរថា «ករណីនេះ ត្រូវតម្រូវឲ្យមានវិធានណាមួយជាបន្ទាន់ និងអនុវត្តឲ្យបានតឹងរឹងបំផុត ព្រោះវាអាចបង្កគ្រោះយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតអ្នករួមដំណើរដែលគេគោរពច្បាប់ចរាចរណ៍ និងអាចបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសារធារណជនផងដែរ។ មួយវិញទៀត ការអនុវត្តច្បាប់ឲ្យបានឆាប់រហ័ស ក៏បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ផងដែរ និងមួយទៀតដើម្បីការពារអាយុជីវិតសាធារណជនដែលធ្វើដំណើរលើផ្លូវល្បឿនលឿនផងដែរ។ ជាពិសេសទៀតនោះ គឺដើម្បីកុំឲ្យបងប្អូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរ មានការខ្លាចរអាក្នុងការធ្វើដំណើរនៅលើផ្លូវល្បឿនលឿន» ៕