Banner KNP Detail Top

អគ្គិភ័យដែលឆាបឆេះព្រៃ ចំការស្វាយ ប៉ុន្តែប្រជាពលរដ្ឋ មានផ្ទះសម្បែង និងរស់នៅក្បែរនៃភូមិនោះ បានភ័យស្លន់ ស្លោរ

អគ្គិភ័យដែលឆាបឆេះព្រៃ ចំការស្វាយ ប៉ុន្តែប្រជាពលរដ្ឋ មានផ្ទះសម្បែង និងរស់នៅក្បែរនៃភូមិនោះ បានភ័យស្លន់ ស្លោរ

អគ្គិភ័យដែលឆាបឆេះព្រៃ ចំការស្វាយ ប៉ុន្តែប្រជាពលរដ្ឋ មានផ្ទះសម្បែង និងរស់នៅក្បែរនៃភូមិនោះ បានភ័យស្លន់ ស្លោរអគ្គិភ័យដែលឆាបឆេះព្រៃ ចំការស្វាយ ប៉ុន្តែប្រជាពលរដ្ឋ មានផ្ទះសម្បែង និងរស់នៅក្បែរនៃភូមិនោះ បានភ័យស្លន់ ស្លោរ
បន្ទាយមានជ័យៈ អគ្គិភ័យនោះ បានកើតឡើង នៅយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ភ្លើងបានឆាបឆេះព្រៃចំការស្វាយ ទំហំ ៤-៥ ហិកតា នាំឱ្យប្រជាពលរដ្ឋ នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ភ័យខ្លាចស្លន់ ស្លោរ ថានឹងអាចរាលឆេះផ្ទះពួកគាត់ នៅក្បែរៗនោះ ប៉ុន្តែត្រូវមន្ត្រីអាជ្ញាធរ កងកម្លាំង ចម្រុះ បានប្រើរថយន្តបាញ់ទឹក អស់រយៈពេល ៣ ម៉ោង ទើបពន្លត់អគ្គិភ័យនោះ បានសម្រេច ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា អគ្គិភ័យដែលឆាបឆេះព្រៃ ចំការស្វាយ ប៉ុន្តែប្រជាពលរដ្ឋ មានផ្ទះសម្បែង និងរស់នៅក្បែរនៃភូមិនោះ បានភ័យស្លន់ ស្លោរ , បារម្ភយ៉ាងខ្លាំង ខ្លាចគ្រប់គ្រងមិនបាន ។ ទោះយ៉ាងណា ភ្លើងដែលឆេះ ចាប់ពីម៉ោង ៩ ដល់ ១១ៈ៣០ នាទី យប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ អាចគ្រប់គ្រង ស្ថានភាពបាន ក្នុងនោះ កម្លាំងរាប់រយនាក់ និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត និងរថយន្តពន្លត់អគ្គិភ័យ ក្រុមហ៊ុនកាស៊ីណូ សរុបជិត ១០ គ្រឿង បានបាញ់ទឹកពន្លត់ និងកម្លាំងអន្តរាគមន៍ ជាច្រើននាក់ ។
ម្ចាស់ទីតាំង និងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច បានកំពុងបន្តស្រាវជ្រាវ រកមូលហេតុ នៃការឆេះដ៏សន្ធោរសន្ធៅនេះ ៕/

អត្ថបទដែលជាប់ទាក់ទង