Banner KNP Detail Top

សម្រេចចេញដីការឃុំខ្លួនក្រុមចោរឆក់ទូរសព្ឌ័ តែមិនបានសម្រេច ដាក់ពន្ធនាគារបណ្តោះអាសន្ន

សម្រេចចេញដីការឃុំខ្លួនក្រុមចោរឆក់ទូរសព្ឌ័ តែមិនបានសម្រេច ដាក់ពន្ធនាគារបណ្តោះអាសន្ន


កណ្តាល៖ នៅថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២៣ សម្រេចចេញដីការឃុំខ្លួនក្រុមចោរឆក់ទូរសព្ឌ័ តែមិនបានសម្រេចដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ ” ប៉ុនប៉ងក្នុងអំពើលួច ” តាមមាត្រា៣៥៣ ,៣៥៦ និងមាត្រា៣៦១ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២០និង១០នាទី ស្ថិតតាមបណ្តោយផ្លូវបេតុងលេខ៤២ មុខរោងចក្រតុងឆាយ ភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ជា លីហួរ ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅបូរីលីរ៉ានី ផ្ទះលេខ១០ ផ្លូវលេខ០២ ភូមិត្រពាំងក្រសាំង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនត្រូវចោទទី១ឈ្មោះ ទន ឈូក ភេទប្រុស អាយុ១៨ឆ្នាំ ទី២ឈ្មោះ យ៉ា រ៉ាយុទ្ធ ភេទប្រុស អាយុ២១ឆ្នាំ ។ ពួកគេមាន មុខរបរកម្មករសំណង់ រស់នៅភូមិអន្លង់ព្រីង ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
នៅមុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូឌុបប្រពន្ធចេញពីផ្សារ ទំនើបអ៊ីអន រាជធានីភ្នំពេញ ឆ្ពោះទៅផ្ទះរបស់ខ្លួននៅបូរីលី រ៉ានី ពេលធ្វើដំណើរហួសសាលាមត្តេយ្យអ៊ុក ច័ន្ទ ភូមិត្នោតម្តើម ឃុំបែកចាន បន្តិចជនរងគ្រោះបានឃើញជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿងម៉ាកនិច ពណ៌ស កំពុងធ្វើដំណើរនៅខាងមុខ(ទិសដៅស្របគ្នា ) ហើយជនរងគ្រោះក៏បានបើកម៉ូតូវ៉ាទៅមុន ។ លុះដល់ចំណុចកើតហេតុខាងលើជនសង្សយ័ទាំង២នាក់ ក៏បានជិះម៉ូតូដេញតាមក្រោយ បានធ្វើសកម្មភាពលូកដៃឆក់យកទូរសព្ទដៃរបស់ជនរងគ្រោះដែលកំពុងកាន់ជាប់ដៃតែមិនបានសម្រេច។ ហើយជនសង្ស័យទាំង២នាក់ក៏បានជិះម៉ូតូគេចខ្លួនឆ្ពោះទៅទិសខាងត្បូង រួចជនរងគ្រោះក៏បានដេញតាមពីក្រោយរហូតដល់ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបកម្លាំងប្រជាការពារហើយបានប្រាប់អំពីភិនភាគជនសង្ស័យទាំង០២នាក់ រួចកម្លាំងប្រជាការពារបានបោះដៃតាមប្រព័ន្ធអាយកូម រាយការណ៍ជូនកម្លាំងប៉ុស្តិ៍សង្កាត់បឹងធំឱ្យជួយនិង បានទូរស័ព្ទទៅកម្លាំងប៉ុស្តិ៍ដើមឫស ស្រុកកណ្តាលស្ទឹង ទើបបានស្ទាក់ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ នៅចំណុចភូមិអន្លង់ព្រីង ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល តែម្តង ។
បន្ទាប់មកកម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង បានផ្តល់ព័ត៌មានមកអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីប្រគល់ទទួលជនសង្ស័យ។
ក្រោយមកកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានទទួលយកជនសង្ស័យទាំង០២នាក់ រួមទាំងវត្ថុតាង ពីកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង មកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ។
តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០២នាក់ថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរសព្ទដៃរបស់ជនរងគ្រោះពិតប្រាកដមែន តែពុំបានសម្រេច ៕

អត្ថបទដែលជាប់ទាក់ទង