ប្រទះឃើញសាកសពបុរសម្នាក់ ស្លាប់អណ្តែតនៅក្នុងទឹករណ្ដៅដីតាសុន ដែលមាន
ប្រទះឃើញសាកសពបុរសម្នាក់ ស្លាប់អណ្តែតនៅក្នុងទឹករណ្ដៅដីតាសុន ដែលមានសភាពហើមស្អុ.យទៅហើយ
ភ្នំពេញ ៖ កាលពី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងទឹករណ្ដៅដីតាសុន ដែលមានទីតាំងស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បុរសរងគ្រោះនេះ ពុំត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ស្លៀកខោខ្លី ពណ៍ខ្មៅ ពាក់អាវយឺតបងដៃខ្លី ពណ៌លឿងបង្កង់ខ្មៅ ស.ពមានសភាពហើ.មស្អុ.យទៅហើយ។
អ្នកភូមិជ្រៃកោងម្នាក់ដើរហាត់ប្រាណបានប្រទះឃើញសាកសពបុរសម្នាក់ស្លាប់អណ្តែតនៅក្នុងទឹករណ្ដៅដីតាសុន ដែលមានសភាពហើមស្អុយទៅហើយ ។ រណ្ដៅដីមួយនេះមានទំហំធំល្វឹងល្វើយ និងមានជម្រៅដ៏ជ្រៅប្រមាណ៧០ម៉ែត្រឯណោះ ដែលត្រូវបានឈ្មួញជីកដីម្នាក់ឈ្មោះនួន សុន ជីកយកអាចម៌ដីលក់កាលពី២០ឆ្នាំមុន ។ ដូច្នេះហើយទើបត្រូវបានអ្នកភូមិដាក់ឈ្មោះថា«រណ្ដៅដីតាសុន» រហូតមកដល់សព្វថ្ងៃ ចំណែកឯការស្លាប់របស់បុរសរងគ្រោះពុំទាន់ដឹងថា បណ្ដាលមកពីលង់ទឹក ឬក៏ស្លាប់ដោយសារការបញ្ចប់ជីវិត ឬជាអំពើឃាតកម្មនៅឡើយទេ។
ប្រភពព័ត៌មានពីអ្នកភូមិម្នាក់ថា គាត់ដើរហាត់ប្រាណនៅតាមផ្លូវក្បែរកន្លែងកើតហេតុ ហើយក៏ស្រាប់តែបានឃើញសាកសពបុរសម្នាក់នោះស្លាប់អណ្ដែតទឹក ។ បន្ទាប់មកក៏បានស្រែកប្រាប់អ្នកភូមិជាមួយគ្នាឲ្យទៅមើល បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក រួចបានរាយការណ៍បន្តទៅកាន់នគរបាលប៉ុស្តិ៍ចោមចៅទី២ឲ្យចុះទៅពិនិត្យ និងផ្ដល់ដំណឹងដល់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅពិនិត្យកោសល្យវិច័យ។
កន្លងមក អ្នកភូមិមួយចំនួនបានជិះទូកដាក់មង និងស្ទូចត្រីរាល់ថ្ងៃដែរ ប៉ុន្តែពុំដែលធ្លាប់បានឃើញបុរសរងគ្រោះនេះម្ដងណាទេ ពុំដឹងថាគាត់មកពីទីណាឡើង ទើបមកស្លាប់អណ្ដែតទឹកបែបនេះទៅវិញ ៕