Banner KNP Detail Top

បុរសអាជីវករលក់រថយន្តម្នាក់ ខណៈកំពុងលេងវាយបាល់ទះជាមួយមិត្តភក្តិ បានស្លាប់បាត់ជីវិតភ្លាមៗ

បុរសអាជីវករលក់រថយន្តម្នាក់ ខណៈកំពុងលេងវាយបាល់ទះជាមួយមិត្តភក្តិ បានស្លាប់បាត់ជីវិតភ្លាមៗ

ខេត្តមណ្ឌលគិរី ៖ បុរសអាជីវករលក់រថយន្តម្នាក់ ខណៈកំពុងលេងវាយបាល់ទះជាមួយមិត្តភក្តិបានស្លាប់បាត់ជីវិតភ្លាមៗ កាលពី ថ្ងៃទី២១ កុម្ភៈ ២០២៣ នៅតារាងបាល់ទះលោកស៊ុម.សុវណ្ណារិទ្ធ ស្ថិតក្នុងភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
សមត្ថកិច្ចបានឲ្យដឹងថា មានករណីមនុស្សស្លាប់ម្នាក់ជនរងគ្រោះឈ្មោះ ណៃ.សុភ័ស ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរអាជីវករ ស្នាក់នៅបណ្តោះអាសន្ន ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ នៃការស្លាប់ដោយសារលេងបាល់ទះ ពេលកំពុងហត់ផឹកទឹកបណ្តាលឲ្យ គាំងបេះដូងស្លាប់ភ្លាមៗ ។ ក្នុងការពិនិត្យសាកសព កម្លាំងជំនាញ សហការណ៍ជាមួយក្រុមគ្រូពេទ្យ ពិនិត្យពុំមានស្លាកស្នាមអ្វីសង្ស័យពាក់ពន្ធ័និងករណីឃាតកម្មឡើយ ។
ក្រោយពិនិត្យសពរួមសមត្ថកិច្ចបានប្រគល់សពជូនទៅក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង