Banner KNP Detail Top

ស្រាវជ្រាវករណីលួចមានស្ថានទម្ងន់ទោស (កាប់យកម៉ូតូ) ចំណុចផ្លូវកៅស៊ូនៅភូមិច្រកក្រសាំង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល

ស្រាវជ្រាវករណីលួចមានស្ថានទម្ងន់ទោស (កាប់យកម៉ូតូ) ចំណុចផ្លូវកៅស៊ូនៅភូមិច្រកក្រសាំង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល

ខេត្តកណ្ដាល : យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម ថ្ងៃសៅរ៍ ១៣រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២៣ នៅចំណុចផ្លូវកៅស៊ូនៅភូមិច្រកក្រសាំង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះ ១នាក់ ប្ភេទរុស ទទួលបណ្ដឹង នៅថ្ងៃ១៩ ខែកុម្ភះ ឆ្នាំ២០២៣
-ឈ្មោះ ឡៃ ចន្រ្ទា ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស រស់នៅភូមិពោធិ៍បួន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (មានរបួសដៃឆ្វេងពីរកន្លែងដេរចំនួន៧ថ្នេរ)។
ជនសង្ស័យ ៣នាក់ ភេទប្រុស ឃាត់ខ្លួន១នាក់
១-ឈ្មោះ ព្រឹម គ្នីត ហៅហួរ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិទួលខ្លុង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន)។
២-ឈ្មោះ សីហា ភេទប្រុស អាយុប្រហែល១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ទីលំនៅភូមិ ឃុំ(មិនស្គាល់) ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (គេចខ្លួន)។
៣-ឈ្មោះ សី ភេទប្រុស អាយុប្រហែល១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ទីលំនៅភូមិ ឃុំ(មិនស្គាល់) ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (គេចខ្លួន)។
វត្ថុតាងចាប់យករួមមាន
១.ម៉ូតូ១គ្រឿង ម៉ាកសង់C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ផ្លាកលេខ កណ្តាល 1AM-6730
២.ម៉ូតូម៉ាកសង់C125 ពណ៌ក្រហម ផលិតឆ្នាំ2022 ម៉ាសុីនND125ME-6375485 ផ្លាកលេខគ្មាន ជារបស់ជនសង្ស័យ ។
៣.កាំបិតប៉័ងតោ ចំនួន១(ធ្វើសកម្មភាពកាប់)
៤.អាវុធកែច្នៃ(ដាវ) ចំនួន០៣ដើម ពូថៅដងឈើ ចំនួន១ដើម កូនកាំបិតតូចចុងស្រួច ចំនួន១ដើម ។
សម្ភារ:បាត់បង់៖ ម៉ូតូ១គ្រឿង ម៉ាកសង់C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ផ្លាកលេខ កណ្តាល 1AM-6730(យកបានវិញ) ។
ហេតុការណ៍:
នៅមុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូ០១គ្រឿងជាមួយមិត្តភក្ដិ១នាក់ ដោយរួមដំណើរជាមួយមិត្តភក្ដិផ្សេងទៀតចេញពីបុណ្យដាលាន ភូមិអង្គស្រែពោធិ៍ ឃុំទួលព្រេជ ឆ្ពោះទៅផ្ទះរបស់ខ្លួនវិញ។ លុះដល់ផ្លូវរថភ្លើងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ស្រាប់តែជួបបក្ខពួកជនសង្ស័យជិះម៉ូតូ២គ្រឿងបញ្ច្រាស់ទិសគ្នាហួសបន្តិច ជនសង្ស័យក៏ត្រឡប់ក្រោយជិះដេញតាមជនរងគ្រោះ រួចជនសង្ស័យឈ្មោះ ព្រឹម គ្នីត ហៅហួរ ស្រែកសួរថាឯងពួកណា ពេលនោះក៏យកដបស្រាគប់ទៅលើជនរងគ្រោះ បន្ទាប់មកក៏យកកាំបិតប៉័ងតោ ដេញតាមកាប់ទៅលើជនរងគ្រោះចំនួន២កាំបិត បណ្តាលឱ្យរងរបួសដៃឆ្វេង ហើយនៅតែបន្តជិះម៉ូតូដេញតាមទៀត ពេលមកដល់ចំណុចកើតហេតុជនរងគ្រោះនឹងមិត្តភក្តិ ក៏បានផ្តួលម៉ូតូរួចរត់គេចខ្លួន ភ្លាមនោះបក្ខពួកជនសង្ស័យ ឈ្មោះសីហា បានលើកម៉ូតូរបស់ជនរងគ្រោះជិះចេញទៅតែម្តង ។ ក្រោយមកជនរងគ្រោះក៏បានទូរស័ព្ទទៅប្រាប់ក្រុមគ្រួសារ ដើម្បីរាយការណ៍ទៅឲ្យសមត្ថកិច្ច ហេីយចុះដល់កន្លែងកេីតហេតុភ្លាមៗ តែជនសង្ស័យបានគេចខ្លួនអស់ ។
លុះព្រឹកឡើងថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំដដែល ក្រោយពីទទួលបានពាក្យបណ្ដឹងជនរងគ្រោះហើយ កម្លាំងប៉ុស្ដិ៍ បានសហការណ៍ជាមួយកម្លាំងផ្នែកជំនាញ ព្រហ្មទណ្ឌ និងផ្នែកនគរបាលប្រឆាំងគ្រឿងញៀនស្រុក ចុះស្រាវជ្រាវ ស៊េីបអង្កេតទើបកំណត់មុខសញ្ញាបាន ឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងវត្ថុតាងមួយចំនួន ហើយនាំទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំបន្ត។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននឹងបក្ខពួកបានធ្វើសកម្មភាពដេញកាប់ និងវាយយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ហើយម៉ូតូជនរងគ្រោះត្រូវបានឈ្មោះ សីហា និងឈ្មោះ សី ជាអ្នកយកទៅលក់។ បន្ទាប់មក កម្លាំងអធិការដ្ឋានគរបាលស្រុកអង្គស្នួល បានបន្តស្រាវជ្រាវ សហការជាមួយកម្លាំងសមត្ថកិច្ចជាប់ព្រំប្រទល់ ។
ក្រោយមកកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ បានផ្តល់ព័ត៌មានថាបានស្វែងរកឃេីញម៉ូតូរបស់ជនរងគ្រោះយកបានមកវិញ ។
ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដេីម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង