Banner KNP Detail Top

ប៉ូលិសទៀត! លោកឧត្តមសេនីត្រីនគរបាលម្នាក់ តុលាការចេញដីកាកោះហៅជាលើកទី២ ពាក់ព័ន្ធនឹងបណ្តឹងចោទ

ប៉ូលិសទៀត! លោកឧត្តមសេនីត្រីនគរបាលម្នាក់ តុលាការចេញដីកាកោះហៅជាលើកទី២ ពាក់ព័ន្ធនឹងបណ្តឹងចោទប្រកាន់ ពីបទឆរបោកប្រាក់ចំនួន២.៦៥០០ដុល្លារ

ភ្នំពេញ ៖ នៅវេលាព្រឹកថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ លោកឧត្តមសេនីត្រីនគរបាលម្នាក់ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះហៅជាលើកទី២ឱ្យចូលខ្លួនបំភ្លឺ ពាក់ព័ន្ធនឹងបណ្តឹងចោទប្រកាន់ពីបទឆរបោកប្រាក់ចំនួន២.៦៥០០ដុល្លារសហរដ្ឋអាមេរិក ជាថ្នូរថ្លៃរត់ការចូលក្រមខណ្ឌនគរបាលជាតិ ។
ត្រូវបានគេស្គាល់ឈ្មោះ កែវ រ័ត្នមុនី ភេទប្រុស កើតនៅឆ្នាំ១៩៨២ មានថានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី និងជាអនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ មានអសយដ្ឋានផ្ទះលេខ១០C,១២E0E1ផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមដីកាកោះ ជាលើកទី២ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានអោយដឹងថា យើង សេង ម៉េងស្រ៊ុន តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញអញ្ជើញឈ្មោះ កែវ រ័ត្នមុនី ភេទប្រុសកើតនៅ ឆ្នាំ១៩៨២ មានអសយដ្ឋានផ្ទះលេខ ១០C,១២E0E1 ផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ អោយចូលមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ(ជាន់ទី៥បន្ទប់«ព»)នៅថ្ងៃទី២៨ខែកុម្ភះ ឆ្នាំ ២០២៣វេលាម៉ោង៩ព្រឹកដើម្បីបំភ្លឺពីដំណើររឿងពាក់ព័ន្ធបណ្តឹងពីបទ ឆរបោក ។
តាមព័ត៌មានអោយដឹងទៀតថា កាលពីកំឡុង ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ ត្រីកែវ រ័ត្នមុនី ដែលមានតួនាទីជាអនុប្រធាននាយកដ្ឋាន ស៊ើប អង្កេតនិងអនុវត្តនីតិវិធី(ន៧)នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានអះអាងថា ខ្លួន មានសិទ្ធិសម្រេច រើសក្រមខណ្ឌ នគរបាលជាតិហើយ បានលួងលោមនិងបញ្ចុះបញ្ចូល បុរសម្នាក់ ដែលជាអ្នកស្គាល់គ្នា អោយចូលក្របខណ្ឌនគរបាលជាតិ ដោយបានពាក់ស័ក២ថែមទៀត។
តាមព័ត៌មានអោយទៀតថា លោកឧត្តមសេនីយ៍ ត្រីកែវ រ័ត្នមុនី រូបនោះបានធានាអះអាងថា គាត់រត់ការបានជោគជ័យ ព្រោះខ្លួនស្គាល់ស្និទជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃ ដែលមានសិទ្ធិសម្រេច ។ នៅក្នុងនោះតម្រូវ អោយប្រគល់ប្រាក់ចំនួន២៦៥០០ដុល្លារ តាមABAជាថ្នូរថ្លៃរត់ការចូលក្រមខណ្ឌនគរបាលជាតិនោះ ៕

អត្ថបទដែលជាប់ទាក់ទង