កូនវាយឪពុក! ព្រោះតែខឹងឪពុកមិនឲ្យយកម៉ូតូទៅជិះស្រាប់ផ្ទុះកំហឹង ស្ទុះទៅ
កូនវាយឪពុក! ព្រោះតែខឹងឪពុកមិនឲ្យយកម៉ូតូទៅជិះស្រាប់ផ្ទុះកំហឹង ស្ទុះទៅទាញយក កាំបិតផ្គាក់ មកកាប់លោកឪពុក ចំស្មាខាងឆ្វេង បណ្តាលអោយរងរបួសធ្ងន់
ខេត្តឧត្តមានជ័យ ៖ កាលពីយប់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ បុរសម្នាក់ព្រោះតែខឹងឪពុកមិនឲ្យយកម៉ូតូទៅជិះ ស្រាប់ផ្ទុះកំហឹង ស្ទុះទៅទាញយក កាំបិតផ្គាក់ មកកាប់លោកឪពុក ចំស្មាខាងឆ្វេង បណ្តាលអោយរងរបួសធ្ងន់ នៅភូមិអូរអង្រែ ឃុំត្រពាំងតាវ សុំស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ។
ជនសង្ស័យត្រូវជាកូន ឈ្មោះ ហួន គី អាយុ៣២ឆ្នាំ រស់នៅភូមិកើតហេតុ បានយកកាំបិត ផ្គាក់ កាប់ទៅលើជនរងគ្រោះជាឪពុករបស់ខ្លួនឈ្មោះ ឡឹក គៀន អាយុ ៦៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បណ្ដាលឱ្យឪពុករងរបួសធ្ងន់ស្មាខាងឆ្វេង ដោយមូលហេតុ ជនសង្ស័យលក្ខណៈបែកថ្នាំ ខឹងសុំម៉ូតូឪពុកជិៈមិនបាន ក៏កាប់ទៅលើឪពុកតែម្តង។
ចំពោះជនរងគ្រោះ ត្រូវជាឪពុកបង្កើតរបស់ជនសង្ស័យ ត្រូវបានក្រុមគ្រួសារយកទៅកាន់មន្ទីរពេទ្យបង្អែកស្រុក អន្លង់វែង និងបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យខេត្តសៀមរាប។
បន្ទាប់ពីទទួលព័ត៌មានបាន អធិការដ្ឋាននគរបាលស្រុកអន្លង់វែង បានចាត់កម្លាំងជំនាញ និងប៉ុស្ដិ៍រដ្ឋបាល ចុះ ទៅកាន់កន្លែងកើតហេតុស្រាវជ្រាវចាប់ឃាត់ខ្លួនជន សង្ស័យឈ្មោះ ហួន គី អាយុ៣២ឆ្នាំ រស់នៅភូមិកើត ហេតុខាងលើយកមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕