Banner KNP Detail Top

ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ម្នាក់ ពាក់ព័ន្ធករណីស៊ីដាច់ម៉ូតូ

ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ម្នាក់ ពាក់ព័ន្ធករណីស៊ីដាច់ម៉ូតូ

ពោធិ៍សាត់ ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកតាលោសែនជ័យ ដឹងនាំដោយលោក អ៊ុល ហៃ អធិការនៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ បានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ពាក់ព័ន្ធទៅនឹងករណីស៊ីដាច់ម៉ូតូ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ។
ជនសង្ស័យមានឈ្មោះ រឿន សម្បត្តិ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិស្តុកប្រវឹ ឃុំស្ដុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង បានធ្វើសកម្មភាពខ្ចីម៉ូតូពីឈ្មោះ សៀក រ៉ាន់ ភេទប្រុស អាយុ២៨ឆ្នាំ (មានជំងឺប្រសៃប្រសាទ) រស់នៅភូមិព្រៃកន្លង់ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួន និងសួរបំភ្លឺ ជនសង្ស័យបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថាខ្លួនពិតជាបានខ្ចីម៉ូតូមួយគ្រឿងម៉ាក់វីន័រស៊េរីឆ្នាំ២០២០ ពណ៌ប្រផេះ បិទតែមពណ៌ខ្មៅ
ពី ឈ្មោះ សៀក រ៉ាន់ ភេទប្រុស អាយុប្រហែល២៨ឆ្នាំ រស់នៅភូមិព្រៃកន្លង់ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ពិតប្រាកដមែន។
ជនសង្ស័យបានដឹងថា បន្ទាប់ពីខ្លួនបានធ្វើសកម្មភាពខ្ចីម៉ូតូបានហើយ ខ្លួនក៏បានយកម៉ូតូនោះទៅលក់ឲ្យព្រះសង្ឃម្បាក់ដែលគង់នៅវត្តស្ថិតក្នុងឃុំស្ដុកប្រវឹក ស្រុករុក្ខគីរី ក្នុងតម្លៃ ២៥០០០០០៛ (ពីរលានហាសិបម៉ឺនរៀល) ប៉ុន្តែព្រះសង្ឃអង្គនោះបានប្រគល់ប្រាក់ចំនួន១៤០០០០០៛ (មួយលានសែសិបម៉ឺនរៀល) ដោយនៅខ្វះចំនួន ១១០០០០០ (មួយលានដប់ម៉ឺនរៀល) ដោយមិនបានចាំថ្ងៃទីក្នុងខែកុម្ភៈ ឆ្នាំ២០២៣។
ក្រោយពីបានទទួលប្រាក់ពីព្រះសង្ឃរួចខ្លួនបានទៅទិញម៉ូតូ១គ្រឿង ម៉ាកវ៉េវអាល់ហ្វាសេរីឆ្នាំ២០១៦ ពណ៌ខ្មៅ គ្មានផ្លាកលេខ ពីហាងនៅផ្សារស្តុកប្រវឹក ដោយមិនស្គាល់ឈ្មោះម្ចាស់ហាង ក្នុងតម្លៃ១៤០០០០០៛ (មួយលានសែសិបម៉ឺនរៀល) នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ (ដោយគ្មានលិខិតទិញលក់)។
សមត្ថកិច្ចក៏បានដកហូតសម្ភារៈពីជនសង្ស័យបានមួយចំនួនរួមមាន៖ ទី១ ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាក 0PP0ពណ៌ខ្មៅ, ទី២ ផាវវើប៊ែងចំនួន១ម៉ាក់ kongulonពណ៌ស, និងទី៣ម៉ូតូចំនួន១គ្រឿងម៉ាក់វ៉េវអាល់ហ្វាពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ គ្មានផ្លាកលេខ។ ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកតាលោសែនជ័យ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់៕

អត្ថបទដែលជាប់ទាក់ទង