Banner KNP Detail Top

បុរសម្នាក់ ជិះម៉ូតូក្នុងល្បឿនលឿន ហើយក៏វ៉ាក់អឺជាមួយនឹងម៉ូតូកង់បីដែលបត់ស្ដាំខាងមុខ ដោយជាន់ហ្វ្រាំងមិនជាប់ ក៏ជ្រុលទៅ

បុរសម្នាក់ ជិះម៉ូតូក្នុងល្បឿនលឿន ហើយក៏វ៉ាក់អឺជាមួយនឹងម៉ូតូកង់បីដែលបត់ស្ដាំខាងមុខ ដោយជាន់ហ្វ្រាំងមិនជាប់ ក៏ជ្រុលទៅបុក បណ្ដាលឲ្យដួលតែម្តង រួចទាស់ពាក្យសម្ដីវាយគ្នាផ្អើលដល់ប្រជាពលរដ្ឋ

ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវបេតុងថ្មគោល ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ម៉ូតូរងគ្រោះខាងលើម៉ាក CPX ពណ៌កណ្ដុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ1HE-3998 ជិះម្នាក់ឯង ក្នុងទិសដៅពីកើតទៅលិច ចំណែកម៉ូតូកង់បីវិញ បន្ទាប់ពីកើតហេតុរួច ក៏ត្រូវបានក្មួយប្រុសរបស់គាត់បើករត់គេចខ្លួនទៅបាត់ស្រមោល ដោយមិនចាំស្លាកលេខនោះទេ។
ជនរងគ្រោះម្ចាស់ម៉ូតូ CPX បានអោយដឹងថា នៅមុនពេលកើតហេតុ គាត់បានបើកបរជិះម្នាក់ឯងក្នុងទិសដៅពីកើតទៅលិចស្របទិសជាមួយគ្នានឹងម៉ូតូកង់បី លុះមកដល់ត្រង់ចំណុចច្រកចូលផ្ទះជួល ស្រាប់តែខាងម៉ូតូកង់បីបត់ស្ដាំកាត់ពីមុខម៉ូតូរបស់គាត់ (ជនរងគ្រោះ)។ នៅពេលនោះ ដោយសារខាងម៉ូតូវ៉ាក់អឺជាន់ហ្វ្រាំងមិនជាប់ បណ្ដាលអោយជ្រុលទៅបុកម៉ូតូកង់បី ហើយដួលអូសចម្ងាយ៣ទៅ៤ម៉ែត្រតែម្តង។ បន្ទាប់មកជនរងគ្រោះបានថាអោយខាងម្ចាស់ម៉ូតូកង់បី ដែលបើកស៊ីញ៉ូភ្លាម រួចបត់ភ្លែត តើអ្នកណាគេជាន់ហ្វ្រាំងទាន់? ទើបបង្កឱ្យមានការទាស់ពាក្យសម្ដីជជែកតឹងសរសៃ.កដាក់គ្នា ស្រាប់តែខាងម៉ូតូកង់បីក៏បានវាយទៅលើម្ចាស់ម៉ូតូ CPX ចំណែកខាងម៉ូតូវិញ ក៏វាយបកទៅវិញទៅមក។ តែនៅពេលនោះក៏លេចមុខក្មួយប្រុសរបស់ភាគីខាងម៉ូតូកង់បី បានមកជួយព្រួតវាយបន្ថែមទៀត បណ្ដាលអោយជនរងគ្រោះរងរបួសបែកបបូរមាត់ និងជាំពេញតែខ្លួនតែម្តង លុះក្រោយមកមិត្តភ័ក្ដិរបស់ជនរងគ្រោះក៏បានមកជួយឃាត់ ស្រាប់តែជនបង្កជាម្ចាស់ម៉ូតូកង់បីបានរត់ចូលទៅសម្ងំនៅក្នុងបន្ទប់ជួលធ្វើប្រងើយដូចមិនដឹងរឿងអ្វី ចំណែកក្មួយរបស់គាត់ក៏បានបើកម៉ូតូកង់បីរត់គេចខ្លួនបាត់ស្រមោលចេញពីកន្លែងកើតហេតុតែម្ដងទៅ។
បន្ទាប់ពីសមត្ថកិច្ចផ្នែកជំនាញធ្វើការសួរនាំភាគីទាំងសង្ខាង ដោយខាងម្ចាស់ម៉ូតូ CPX ឆ្លើយឱ្យដឹងថា «ភាគីខាងម្ចាស់ម៉ូតូកង់បីបាននាំគ្នាព្រួតវា.យមកលើរូបគាត់ម្នាក់ឯង» ចំណែកខាងម្ចាស់ម៉ូតូកង់បីវិញឆ្លើយថា «ពេលនោះម្ចាស់ម៉ូតូ CPX បានយកមួកសុវត្ថិភាពបំរុងវា.យគាត់ទើបគាត់វា.យមុន បង្កទៅវិញទៅមកធ្វើឱ្យរបួសស្នាមដូចគ្នា»។ ចុងក្រោយភាគីទាំងពីរក៏បានសុំស្មើគ្នាបញ្ចប់រឿងតែម្តង៕

អត្ថបទដែលជាប់ទាក់ទង