បង្ក្រាបល្បែង ជល់មាន់ និងអាប៉ោង ឃាត់ខ្លួនជនសង្ស័យ ១៧នាក់ ស្រុកស្ទឹងត្រង់ នៅកំពង់ចាម
បង្ក្រាបល្បែង ជល់មាន់ និងអាប៉ោង ឃាត់ខ្លួនជនសង្ស័យ ១៧នាក់ ស្រុកស្ទឹងត្រង់ នៅកំពង់ចាម
កំពង់ចាម ៖ សមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៣ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ និងអាប៉ោងភ្នាល់ដាក់ប្រាក់) នៅចំណុចក្នុងចំការកៅស៊ូ ស្ថិតក្នុងភូមិអូរស្ងួត ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ឃាត់ខ្លួនជនសង្ស័យចំនួន ១៧នាក់ រួមនឹងវត្ថុតាងមួយចំនួន បន្ទាប់ពីកម្លាំងសមត្ថកិច្ចខេត្តកំពង់ចាមបេីកប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងជល់មាន់ និងអាប៉ោង នៅចំណុចក្នុងចំការកៅស៊ូ មួយកន្លែង ស្ថិតក្នុងភូមិអូរស្ងួត ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ជាលទ្ធផលកម្លាំងសមត្ថកិច្ចបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន ១៧នាក់ និងដកហូតវត្ថុតាងមួយចំនួន។ ជនសង្ស័យ១៧នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដេីម្បីចងក្រងសំណុំរឿងតាមនីតិវិធី៕