Banner KNP Detail Top

ជនសង្ស័យចំនួន ០២នាក់ ស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជាបន្ដបន្ទាប់ ក្នុងករណី

ជនសង្ស័យចំនួន ០២នាក់ ស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជាបន្ដបន្ទាប់ ក្នុងករណីគ្រឿងញៀនពីរផ្សេងគ្នា

ខេត្តបាត់ដំបង៖ យោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ជនសង្ស័យចំនួន ០២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញស្រុកបាណន់ ចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជាបន្ដបន្ទាប់ ក្នុងករណីគ្រឿងញៀនពីរផ្សេងគ្នា។
ប្រភពដដែលបន្តថា លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នីអធិការនគរ បាលស្រុកបាណន់ កាលពីថ្ងៃទី២២ ខែកុម្ភៈម្សិលមិញនេះ ដឹកនាំកម្លាំងចុះបង្ក្រាបករណីគ្រឿងញៀនបានចំនួន០២ករណីឃាត់ខ្លួនជនសង្ស័យ ០២នាក់ រួមនឹងវត្ថុតាងថ្នាំញៀន ០៤ថង់ (ថង់ធំ ០១ថង់ និងថង់តូច ០៣ថង់)។
ប្រភពដដែលបានឱ្យដឹងទៀតថា ជាក់ស្ដែង កាលពីវេលាម៉ោង ១៦និង៣០ នា ទីបង្ក្រាប ០១ ករណីក្នុងបទល្មើសជាក់ ស្តែង នៅចំណុចភូមិក្រពើជើង ឃុំភ្នំសំពៅ ឃាត់ខ្លួនជនសង្ស័យ ០១ នាក់ឈ្មោះទឿម ពីន ភេទប្រុស អា យុ២២ឆ្នាំទីលំនៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ ដំបង វត្តុតាងមាន៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ០២ថង់ ។
លុះនៅវេលាម៉ោង ៨ និង៣០នាទីព្រឹកថ្ងៃព្រហស្បត្តិ៍បានចុះបង្ក្រាប០១ករណីក្នុងបទល្មើសជាក់ស្តែងនៅចំណុចភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ ឈ្មោះ ហេង ភួយហៅខួចភេទប្រុ សអាយុ ៣៣ឆ្នាំ មានទីលំនៅ ភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅស្រុកបាណន់ ខេត្តបាត់ ដំបង វត្តុតាងមាន៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ០២ថង់(ធំ ០១ថង់ និងតូច ០១ថង់)
-ម៉ូតូ ០១គ្រឿងម៉ាកYAMAHA-MXKINGពណ៌
ស លាយពណ៌ខៀវត្រួយចេក ពាក់ស្លាកលេខ1L- 9342 លេខម៉ាសុីនG3D4E-1019299
-ទូរស័ព្ទដៃ ០២គ្រឿង ។
ជនសង្ស័យនិងវត្ថុតាងបានឃាត់ខ្លួននិងក សាងសំណុំ រឿងបញ្ជូនមកផែនជំនាញអនុវត្តតាមនីតិវិ ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង