Banner KNP Detail Top

ត្រៀមបញ្ជូនសំណុំរឿងបង្រ្កាបសម្ភារៈរ៉ែមាស ខុសច្បាប់ ទៅតុលាការ បន្ទាប់ពី

ត្រៀមបញ្ជូនសំណុំរឿងបង្រ្កាបសម្ភារៈរ៉ែមាស ខុសច្បាប់ ទៅតុលាការ បន្ទាប់ពីរឹបអូសបានហើយជនល្មើសមិនចូលខ្លួន មិនដោះស្រាយ

ស្ទឹងត្រែងៈ លោក សុឹម ប៉ូលីន នាយកឧទ្យានជាតិវីរៈជ័យ និងឧទ្យានជាតិ វ៉ឺនសៃ-សៀមប៉ាង ប្រចាំស្រុកសៀមប៉ាង បានប្រាប់ឱ្យដឹង នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ថា ករណីនេះ មន្រ្តីឧទ្យានុរក្ស បានចុះល្បាត ស្រាវជ្រាវ អង្កេត ទប់ស្កាត់ បទល្មើសធនធានធម្មជាតិ គ្រប់ប្រភេទ ដែលស្ថិតក្នុងឧទ្យានជាតិ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។
ពេលនោះ ក្រុមល្បាតឧទ្យានជាតិ បានល្បាតដល់ចំណុចអូរកាពិន មានចំណុចនិយាមកា (០៦៨២៩៥៧-១៥៥៨៥៧៥) បានប្រទះឃើញគោយន្តកន្រ្កៃ ចំនួន ២ គ្រឿង និងមានសម្ភារៈមួយចំនួន នៅលើគោយន្តកន្ត្រៃនោះ (អញ្ញាតិជន) ក្រុមល្បាត បានធ្វើការត្រួតពិនិត្យមើល លើគោយន្តកន្រ្កៃនោះ ឃើញមានម៉ាស៊ីនបូមទឹក ម៉ាស៊ូតកម្លាំង ២៥ សេស ចំនួន ៣ គ្រឿង ឧបករណ៍រែងមាស (ឆាងម៉ាង) ចំនួន១ ទុយោបូមទឹក ២ ដុំ ប្រវែង ២០ ម៉ែត្រ តង់កៅស៊ូចំនួន១ដុំ ប្រេងម៉ាស៊ូតចំនួន១កោនប៉ែលជីកដីចំនួន១ផ្លែ។ សម្ភារៈទាំងអស់នេះ ជនមិនស្គាល់មុខ យកមកបំរុងលួចចូលរុករក រ៉ែមាស ត្រូវបានក្រុមល្បាត ទៅទាន់ពេលវេលា និងបានប្រមូលវត្ថុតាងទាំងអស់ យកមករក្សាទុក បណ្តោះអាសន្ន នៅស្នាក់ការឧទ្យានជាតិវីរៈជ័យ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង៕

អត្ថបទដែលជាប់ទាក់ទង