Banner KNP Detail Top

សមត្ថកិច្ចតាមចាប់ខ្លួនស្ត្រីម្នាក់ នាំមកដាក់ពន្ធនាគារ២ឆ្នាំ ពាក់ព័ន្ធពីបទ

សមត្ថកិច្ចតាមចាប់ខ្លួនស្ត្រីម្នាក់ នាំមកដាក់ពន្ធនាគារ២ឆ្នាំ ពាក់ព័ន្ធពីបទឆបោក និងមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន

ភ្នំពេញ ៖ ក្រោយចាប់ខ្លួនជនជាប់ចោទ ត្រូវបានសមត្ថកិច្ចនាំមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃមួយយប់ រហូតមកដល់រសៀលថ្ងៃទី២៣ កុម្ភៈ ឆ្នំា២០២៣នេះ ទើបបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ។
ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមជំនុំជម្រះសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចនគរបាលជំនាញផ្នែកយុត្តិធម៌ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានសហការជាមួយកម្លាំងជំនាញការិយាល័យអនុវត្តដីកានៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ធ្វើការចាប់ខ្លួនស្ត្រីម្នាក់ឈ្មោះ ហ៊ិន រចនា អាយុ៣៤ឆ្នាំ ជាមួយរថយន្តម៉ាកព្រួសមួយគ្រឿង នៅចំណុចភូមិក្រោលគោ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
ចាប់ខ្លួនស្ត្រីនេះ ត្រូវបានសមត្តកិច្ចឲ្យដឹងថា ជាការអនុវត្តតាមដីការបង្គាប់ឲ្យចាប់ខ្លួនលេខ១៥៤៣ ក១ ដ.ច.ន ចុះថ្ងៃទី២២ ខែធ្នូ ២០២២ របស់លោក ហុក ពៅ ចៅក្រមជំនុំ ជម្រះសាលាដំបូងរាជធានីភ្នំពេញ ដែលឈ្មោះ ហ៊ិន រចនា មានទីលំនៅភូមិអង្វះមួយរយ ឃុំអន្សោង ស្រុកកំពង់ត្របែកខេត្តព្រៃវែង ជាប់ចោទពីបទឆបោកនិងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបានប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែសីហា ឆ្នាំ២០២១ ។
សាលក្រមបានបង្គាប់ឲ្យមន្ត្រីនគរបាលយុត្តិធម៌ត្រូវខ្លួនពិរុទ្ធជនទៅបង្ហាញខ្លួនក្នុងរយៈពេលខ្លីផុតនៅចំពោះមុខព្រះរាជអាជ្ញា និងនាំបុគ្គលនោះទៅដាក់ពន្ធនាគារ និងបង្គាប់ឲ្យប្រធានមណ្ឌលអប់រំកែប្រែទី២(ម២)ទទួលឃុំខ្លួនពិរុទ្ធជនដែលមានអត្តសញ្ញាណដូចខាងលើតាមដីកាបង្គាប់នេះ ៕

អត្ថបទដែលជាប់ទាក់ទង