Banner KNP Detail Top

តារាកំប្លែងនាង ខ្ញុង បានប្រកាសលក់ផ្ទះបន្ទាន់

តារាកំប្លែងនាង ខ្ញុង បានប្រកាសលក់ផ្ទះបន្ទាន់ សម្រាប់យកលុយដោះបំណុល

តារាកំប្លែងនាង ខ្ញុង បានប្រកាសលក់ផ្ទះបន្ទាន់

ភ្នំពេញ ៖ ចុងក្រោយ តារាកំប្លែងនាង ខ្ញុង បានប្រកាសលក់ផ្ទះបន្ទាន់ សម្រាប់យកលុយដោះបំណុល ក្នុងពេលដែលផ្ទះរបស់នាងបានទិញដោយការបង់រំលោះប្រមាណជា៣ឆ្នាំមកហើយ។
ខ្ញុង បានប្រកាសនៅលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា «កន្លែងធ្លាប់លក់ កន្លែងធ្លាប់ជ្រក យើងធ្លាប់តស៊ូពុះពារដើម្បីឯងអស់រយៈពេល៣ឆ្នាំហើយ មានទាំងសុខ និងទុក្ខ តែពេលនេះខ្ញុំអស់លទ្ធភាពយកឯងមកជាកម្មសិទ្ធិទៀតហើយ ពេលនេះអស់ហើយ សូម្បីតែផ្ទះបង់រំលោះមួយក៏រក្សាមិនបាន សល់ត្រឹមតែជីវិតប៉ុណ្ណោះ ដើម្បីដោះស្រាយបញ្ហាបំណុល លាទាំងអាល័យ»។
នាងបញ្ជាក់ថា «មិនអីទេ កុំយំណា ឱ្យតែសល់ជីវិតដើម្បីរកលុយដោះស្រាយគេបន្ត របស់របរអស់យកអាចរកបាននៅថ្ងៃក្រោយទៀត ស៊ូៗដើម្បីកូន»។
ដោយឡែកតាមរយៈវីដេអូដែលបាន Live លក់អីវ៉ាន់នោះ អ្នកនាង ខ្ញុង បានលើកឡើងថា «ផ្ទះដែលនាងត្រូវការលក់បន្ទាន់នាពេលនេះ គឺជាផ្ទះដែលនាងទិញបង់រំលោះ ហើយសម្រាប់អតិថិជនដែលចង់បានផ្ទះរបស់នាងនោះ គឺអាចទិញក្នុងតម្លៃចូលនៅ ហើយបង់បន្តពីនាងក៏បាន ឬទិញផ្តាច់ក៏បាន»។
នាងបន្ថែមថា ក្រោយពីការលក់ផ្ទះនេះដាច់ហើយ នាងនឹងក្រុមគ្រួសារនឹងទៅស្នាក់ផ្ទះបងប្អូនម្តុំកួរស្រូវចំការដូង ខណៈពេលដែលផ្ទះនោះ គឺបងប្អូនរបស់នាងឲ្យស្នាក់នៅបណ្តោះអាសន្នប៉ុណ្ណោះ»។ នាងបញ្ជាក់ថា ក្រោយពីជំពាក់បំណុលគេមកនោះ គឺនាងបានតាំងចិត្តបានយ៉ាងរឹងមាំនៅក្នុងការតស៊ូដោះបំណុលគេ ហើយនាងក៏មិនចង់លក់ផ្ទះដែលខ្លួនកំពុងស្នាក់នៅនេះដែរ ប៉ុន្តែអ្វីដែលនាងអាចបោះបង់ចោល គឺនាងនឹងធ្វើ ដើម្បីបន្តដំណើរ និងចាប់ផ្តើមជីវិតសារជាថ្មីឡើងវិញ។
កន្លងមក តារាកំប្លែងរូបនេះ ក៏ធ្លាប់ប្រកាសលក់ផ្ទះនេះជាបន្ទាន់ផងដែរ ដើម្បីយកលុយសងបំណុលគេ ព្រោះការលក់ដូរប្រហុក ផ្អក ត្រីងៀត មិនសូវដាច់ ជាហេតុធ្វើឲ្យរូបនាងធ្លាក់ក្នុងស្ថានភាពដែលពិបាកខ្លាំង។ មហាជនបានសម្តែងការសោកស្តាយ និងស្នើឲ្យអ្នកនាង ខ្ញុង ត្រូវមានភាពរឹងមាំ និងតស៊ូដើម្បីគ្រួសារ និងការរកប្រាក់ដោះបំណុលគេ ក្នុងពេលដែលនាងបានងាកមកចាប់អាជីពសិល្បៈជាថ្មីវិញនាពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង