Banner KNP Detail Top

ប្រពន្ធ យកកាំបិតចុងស្រួច ចាក់បំពង់ ក ប្ដី កំពុង

ប្រពន្ធ យកកាំបិតចុងស្រួច ចាក់បំពង់ ក ប្ដី កំពុងដេកលង់លក់ បណ្តាលឲ្យរងរបួសធ្ងន់

ក្រចេះ៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ ទីលំនៅភូមិអូរតាណឹង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។
បើតាមប្រភពពីលោកមេភូមិអូរតាណឹង បានទូរស័ព្ទមកប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលដំរីថា មានករណីជនមិនស្គាល់អត្តសញ្ញាណបានលួចចូលទៅក្នុងផ្ទះ របស់ ឈ្មោះ អ៊ាន ក្រាញ ភេទប្រុស អាយុ ៦២ឆ្នាំ និង ប្រពន្ធឈ្មោះ ស្វាយ សារៈ ភេទស្រី អាយុ៥៣ឆ្នាំ មានទីលំនៅភូមិឃុំនេះ បានធ្វើសកម្មភាពចាក់លើឈ្មោះ អ៊ាន ក្រាញ ចំត្រង់បំពង់ក ខណៈកំពុងដេកលង់លក់ជាមួយប្រពន្ធ។
ក្រោយទទួលបានពត៌មានភ្លាមៗ កម្លាំងនគរបាលយុត្តិធម៌ស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលដំរីធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យ គឺជាប្រពន្ធរបស់ជនរងគ្រោះ។ ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានយកកូនកាំបិតចុងស្រួចចាក់ទៅលើបំពង់កប្តីរបស់ខ្លួនមួយកាំបិតពិតប្រាកដមែន ដោយមូលហេតុទំនាស់ពាក្យសំដី។
ជនរងគ្រោះត្រូវបានដេកសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកសំបូរ រីឯជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសំបូរដើម្បីកសាងសំណុំរឿងទៅការិយាល័យជំនាញខេត្តបន្តនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង